ជិះម៉ូតូមិនប្រកាន់ស្ដាំបុករថយន្តបែនដឹករងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀងះ បុរសម្នាក់បានរងរបួសបែកក្បាលរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូបុកជាមួយរថយន្តបែនដឹកគ្រួសយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ព្រឹកថ្ងែទី១ ខែ កុម្ភះ ឆ្នាំ ២០១៩ នៅលើផ្លូវលេខ១៣ ស្ថិតក្នុងភូមិត្រពាំងក្រែត ឃុំជ្រុងពពេល  ស្រុក រំដួល ខេត្ត ស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសដែលរងរបួសធ្ងន់មានឈ្មោះគង់ សារ៉ុម  អាយុ ៥១ ឆ្នាំមុខរបរកសិករ រស់នៅភូមិ ព្រះអង្គកែវ ឃុំ ជ្រុងពពេល ស្រុក រំដួល ខេត្ត ស្វាយរៀងដោយជិះម៉ូតូម៉ាក ហុងដាគុបមូល C50 ពណ៌ស្លែ ពាក់ផ្លាកលេខ សេរីចាស់ភ 5243ភ្នំ ពេញ1 ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើកបរថយន្តត្រូវបានស្គាល់ឈ្មោះ ហ៊ឹម វ៉ៃ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិបាឡាំង ឃុំដំរីជាន់ខ្លា ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ក្រោយកើតហេតុបានរត់គេចខ្លួនភ្លាមៗ។
តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគុបនៅលើផ្លូវលេខ ១៣ ក្នុងទិសដៅពីលិចមកកើតមិនប្រកាន់ស្ដាំស្រាប់តែទៅបុកនិងរថយន្តមួយគ្រឿងបែនដឹកគ្រួសពាក់ផ្លាកលេខផ្លាកលេខខេមរភូមិន្ទ 01.3.2110 (អគ្គបញ្ជការភស្ភភាបច្ចេកទេស)ដែលធ្វើដំណើរត្បូងទៅជើង យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងដើម្បីព្យាបាលមុខរបួស។
បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងអូសយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលចាត់ការបន្តតាមច្បាប់ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print