ជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលអោយដួលរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលរូបគាត់ជិះម៉ូតូម៉ាកSLមួយគ្រឿងជ្រុលចង្កូតទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលអោយដួលបោកនិងថ្នល់ ហើយម៉ូតូមួយគ្រឿងទៀតបានរត់គេចខ្លួនបាត់ ។

image2

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១ និង៤៥នាទីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ តាមបណ្ដោយមហាវិថីព្រះនរោត្តមកែងនិងផ្លូវលេខ៣២២ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកSL ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1H-3024 ជិះបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្តមទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានជ្រុលទៅទាក់ដៃចង្កូតជាមួយម៉ូតូម៉ាកTODAY មួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាបណ្ដាលអោយដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ ។ ចំណែកម៉ូតូTODAY គឺមិនបានដួលទេហើយបានជិះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ រឺឯម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលបឹងកេងកង១ ដើម្បីរងចាំក្រុមគ្រួសារមកទទួលយកទៅវិញ ៕

image4

image1

image5

image3

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print