ភ្នំពេញ៖ ក្រុមចោរដែលស្ទាក់ឆក់ទូរស័ព្ទ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅម្ដុំស្ពានអាកាសស្ទឹងមានជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ ដិ៍នគរបាលស្ទឹងមានជ័យ១ឃាត់ខ្លួ នបាន៦នាក់ កាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០៩ នៅក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមវីឌីអូសុវត្ថិភាពបានបង្ហោះ ចែកចាយលើសង្គម Facebook កាលពីវេលាម៉ោង២និង៣០នាទីយប់ថ្ងៃ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ មានក្រុមក្មេងស្ទាវមួយក្រុមដែ លមានគ្នាប្រមាណជាង១០នាក់ ស្ថិតនៅក្រោមស្ពានអាកាសស្ទឹងមា នជ័យ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ម៉ាក iPhone 6 ពីជនរងគ្រោះ ដែលជាអ្នកធ្វើដំណើរ ជិះម៉ូតូឌុបគ្នា បានសម្រេច ហើយបានរត់គេចខ្លួនបាត់ស្រមោលអស់ ។ ចំណែកជនរងគ្រោះមិនបានមកដាក់ពាក្ យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមា នជ័យ១ទេ។ តែក្រោយពេលដែលទទួលបានព័ត៌មាននេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ ទឹងមានជ័យ១បានបើកការស្រាវជ្រាវ នឹងចុះឃាត់ខ្លួនជនសង្ស័យបាន៦នា ក់ ដែលពួកគេបានធ្វើសកម្មភាពឆក់ទូ រស័ព្ទពីជនរងគ្រោះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថេន វណ្ណថន អាយុ១៦ឆ្នាំ ស្នាក់នៅភូមិមានជ័យ១ ខណ្ឌមានជ័យ ក្នុងចំណោម បក្ខពួកទាំង៦នាក់ ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ ទរបស់ជនគ្រោះ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូ រស័ព្ទជនរងគ្រោះពិតប្រាកដមែន ហើយជនសង្ស័យទាំង៦នាក់ខាងលើសមត្ ថកិច្ចបានពិនិត្យឃើញមានផ្ទុកសា រធាតុញៀន។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ តោះអាសន្ននៅប៉ុស្តិ៍នគរបាលស្ទឹ ងមានជ័យ១ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអធិ ការនគរបាលខណ្ឌមានជ័យចាត់ការបន្ តតាមនីតិវិធីច្បាប់៕ដោយ៖ ភារ៉ា ដង្កោ