ពុលត្រីកំពតលើកទី៣នៅបន្ទាយមានជ័យ ស្លាប់ម្នាក់ និង៤នាក់ទៀតកំពុងសង្រ្គោះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ករណីពុលត្រីកំពតមួយគ្រួសារមានគ្នា៥ នាក់ មកដល់ពេលនេះគឺបានស្លាប់ម្នាក់ជាម្តាយ និងកូនៗ៤នាក់ទៀតត្រូវបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។

ករណីពុលត្រីកំពតនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញនេះ ស្ថិតនៅភូមិស្រះខាងលិច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ។

នេះបេីយោងតាមគណនេយ្យហ្វេសប៊ុករបស់លោកកែវ សុភ័ក្រ្តា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យអោយដឹងថា លោកបានទទួលបានព័ត៌មាន ពីការពុលនេះភ្លាម នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោកបានចុះពិនិត្យនិងអោយក្រុមគ្រូពេទ្យសង្រ្គោះនិងពិនិត្យព្យាបាលយ៉ាងយកចិត្តទុក្ខដាក់។

លោកថា រហូតដល់ម៉ោង ៧យប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោកបានជំរុញដល់ក្រុមគ្រូពេទ្យ ត្រូវតាមដានយ៉ាងហ្មត់ចត់ ដោយបញ្ជូន ព័ត៌មានតាមប្រព័ន្ធ Hot Line មក RRT PHD ក្នុងការរកវិធីសង្គ្រោះជំរើសចុងក្រោយបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។

សារក្នុងហ្វេសប៊ុកលោកបន្តថា អ្នកជំងឺករណីពុលត្រីកំពតនៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ចំនួន៥នាក់ (កូន០៤) ក្នុងនោះបានទទួលមរណៈម្តាយនៅពេលដែលម្តាយបញ្ជូនដល់មន្ទីរពេទ្យខេត្ត។ លោកបញ្ជាក់ថា​ នេះជាលើកទី៣ ដែលអ្នកស្រុកមិនរាងចាលក្នុងការបរិភោគត្រីកំពត បណ្តាលអោយពុលស្លាប់ នៅភូមិស្រះគោគឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print