បុរសជនជាតិចិនបើករថយន្តបុករះ កន្លែងលក់មីឆា បាយឆាអ្នកលក់ និងភ្ញៀវរត់ចែកជើងគ្នា

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិន និងមានប្រុសស្រី៣នាក់រួមដំណើរជាមួយបានបើករថយន្តបុករះ កន្លែងលក់មីឆា បាយឆា រុឺម៉កម៉ូតូ រថយន្តមួយគ្រឿង និងរបងផ្ទះប្រជាពលរដ្ឋ កាលពីម៉ោងជាង២រំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ២៧១ ក្បែរស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បើតាមសម្តីជនរងគ្រោះដែលជាម្ចាស់ទីតាំងលក់មីឆាបាយឆា បានឲ្យដឹងថា នៅពេលកើតហេតុឃើញរថយន្តម៉ាកតូយ៉ូតា ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AP-8199 មួយគ្រឿង បើកបរដោយបុរសម្នាក់ជាជនជាតិចិន និងមានអ្នករួមដំណើរប្រុសស្រី៣នាក់ទៀត បានបើកបរតាមបណ្ដោយផ្លូវលេខ២៧១ក្នុងទិសដៅពីត្បូងមកជើងយ៉ាងលឿន ខណៈមកដល់កន្លែងកើតហេតុ ដែលជាចំណុចផ្លូវកោងមិនបានជ្រុលចង្កូតបុករទេះលក់មីឆាបាយឆា និងរុឺម៉កម៉ូតូក្រឡាប់ទៅប៉ះនឹងរថយន្តលុចសុីសLX470 ចតនៅចញ្ចើមផ្លូវ និងរបងផ្ទះប្រជាពលរដ្ឋបន្ថែមទៀត បណ្ដាលឲ្យរងការខូចខាត តែសំណាងល្អ មនុស្សដែលនៅកន្លែងកើតហេតុបានឃើញសកម្មភាពមិនស្រួលក៏បាននាំគ្នារត់ចេញ ដោយមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ ។

បន្ទាប់ពីកើតហេតុ បុរសជនជាតិចិនដែលបើករថយន្តបង្កហេតុ មិនព្រមចុះដោះស្រាយនោះទេ រហូតដល់សមត្ថកិច្ចនគរបាលជំនាញចរាចរខណ្ឌចុះមកដល់ ទើបព្រមចុះសម្របសម្រួលជាមួយភាគីរងគ្រោះ ដោយមានតំណាងជួយដោះស្រាយ ព្រមសងថ្លៃខូចខាតទៅលើរទេះលក់មីឆាបាយឆា និងរុឺម៉កម៉ូតូជាម្ចាស់តែមួយចំនួន៤ពាន់ដុល្លា ឯរថយន្តលុចសុីសLX470 និងរបងផ្ទះពលរដ្ឋជាម្ចាស់តែមួយចំនួន៤ពាន់ដុល្លាទៀត ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print