ទើបចេញពីពន្ធនាគារថ្មីៗ ខឹងសុំលុយមិនបានវាយម្តាយក្មេកខ្លួនឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបរកែវធ្វើការឃាត់ខ្លួនពីបទប្រើអំពើហឹង្សារវាយម្តាយក្មេកខ្លួនឯងរងរបួសធ្ងន់ កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃអង្គារ ៧ រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិ ត្រុំ ឃំុឡាមិញ ស្រុក បរកែវខេត្តរតនគិរី។

ជនសង្ស័យដែលឃាត់ខ្លួនោះឈ្មោះ ទីង ឌឿន ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ ត្រុំ ឃំុ ឡាមិញ ស្រុក បរកែវខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចថាជនសង្ស័យដែលប្រើអំពើហឹង្សាក្នុងគ្រួសារវាយម្តាយក្មេករបស់ខ្លួនបណ្តាលឱ្យរងរបួសធ្ងន់នោះដោយសារសុំលុយមិនបានហើយទើបនិងចេញពីពន្ធនាគារថ្មីៗតែប្រពន្ធមិនបាននៅជាមួយនោះទេ ។

ក្រោយ ឃាត់ខ្លួនសមត្ថកិច្ចអធិការនគរបាលស្រុកបរកែវបាន ឃុំខ្លួនបណ្តោះអាសន្ន៍ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីញាប់៕  ជីវន្ត័

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print