មន្ត្រីនគរបាលប៉ុស្តិ៍ព្រៃចារម្នាក់ ​យកកាំភ្លើងបាញ់សម្លាប់ខ្លួន ព្រោះតែជំងឺប្រចាំកាយ ស្លាប់ចោលប្រពន្ធទើប​សម្រាល​កូនបានបីខែ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋស្រុកជើងព្រៃបានសម្តែងការសោកស្តាយចំពោះ​មន្ត្រីនគរបាលមួយរូប ដែលមាន​អត្ដចរិត​ស្លួតបូត​ និងចេះជួយយកអាសាគេឯង មិនគួរណាគាត់គិតខ្លីបែបនេះសោះ ខណៈមន្ត្រីនគរបាលរូបនេះ​បានយក​កាំភ្លើងអាកាកាត់ស្វាយ ទុកនៅក្នុងអង្គភាពបាញ់សម្លាប់ខ្លួនធ្វើអត្តឃាត ស្លាប់ចោលប្រពន្ធទើប សម្រាលកូន​បាន​៣ខែយ៉ាងដូច្នេះសោះ ។

ប្រភពព័ត៌មានអះអាងថា ករណីនេះបានកើតឡើងនៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ ស្ថិតនៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រៃចារតែម្យតង ដែលមានទីតាំងស្ថិតនៅភូមិព្នៅលិច ឃុំព្រៃ​ចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ មន្ដ្រីនគរបាលខាងលើនេះ ឈ្មោះ ស៊ុន ចាន់ពិសី ឋានន្ដរស័ក្ដិ អនុសេនីយ៍​ទោ បានយកអាវុធអាកាកាត់ស្វាយបាញ់សម្លាប់ខ្លួនឯងចំនួន១គ្រាប់ ចំលើស្នៀតផ្កាខាងស្តាំបណ្តាលឲ្យស្លាប់​នៅក្នុងបន្ទប់ធ្វើការរបស់ខ្លួនភ្លាមៗ ។

តាមប្រភពព័ត៌មានបញ្ជាក់ទៀតថា មូលហេតុដែលបណ្តាលឲ្យមន្ត្រីនគរបាលរូបនេះ ឈានដល់ការបាញ់សម្លាប់ ខ្លួនយ៉ាងដូច្នេះ គឺដោយសារតែមន្ត្រីនគរបាលរូបនេះបានព្យាយាមតស៊ូនឹងជំងឺប្រចាំកាយលែងបាន​រហូតបង្កជា ជំងឺផ្លូវចិត្ត គិតខ្លីយកកាំភ្លើងបាញ់សម្លាប់ខ្លួនធ្វើអត្តឃាតតែម្តង ។

គេសង្កេតឃើញថា ករណីនេះបានធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើនេះ សម្តែងការសោកស្តាយចំពោះការ​បាត់បង់ជីវិតមន្ត្រីនគរបាលឈ្មោះ ស៊ុន ចាន់ពិសី ក៏ព្រោះតែមន្ដ្រីរូបនេះ មានអត្ដចរិកស្លួតបូត និងចេះជួយយក អាសាគេឯង ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print