ស្នងការនគរបាលខេត្តតាកែវថា ការបាត់ម៉ូតូញឹកញាប់ក្នុងខេត្តមិនមែនកម្លាំងលោកដេកលក់ទេ គឺដោយសារការធ្វេសប្រហែសរបស់ប្រជាពលរដ្ធ

ចែករំលែក៖

ខេត្តតាកែវ៖ ​​ថ្មីៗនេះប្រជាពលរដ្ធក្នុងខេត្តតាកែវមានការព្រួយបារម្មណ៏ជាខ្លាំង ខណៈដែលមានសកម្មលួចម៉ូតូមានភាពប្លែកៗហើយជនសង្ស័យត្រូវបានគេចខ្លួនដោយសុវត្ថិភាព ។

11180058_444567662366127_1814618684_n

ជាក់ស្ដែងកាលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ នៅវេលាម៉ោង១៤ និង០០នាទីមានជនសង្ស័យពីរនាក់ជិះម៉ូតូ១គ្រឿងបានចូលមកលួចម៉ូតូហុងដាសង់ សេ១២៥មួយគ្រឿង ស៊េរី២០១៥ ស្ថិតនៅក្នុងភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ចេញទៅដោយសុវត្ថិភាពគ្មានរំខានដល់សម្ថកិច្ចឡើយ ។

ចំណែកករណីទី២កាលពីថ្ងៃទី៨ ខែធ្នូ វេលាម៉ោង៨ និង០០នាទីជនសង្ស័យមានគ្នាពីរនាក់ដដែលជិះម៉ូតូមួយគ្រឿងបានដេញតាមស្ត្រីចំណាស់ម្នាក់ ជិះម៉ូតូម៉ាកហុងដាសង់ សេ១២៥ ស៊េរី២០១៥ លុះមកដល់ចំណុចភូមិត្រពាំងទ្រា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ស្រាប់តែជនសង្ស័យបានជិះម៉ូតូកៀអោយដួលរួចជនសង្ស័យម្នាក់ទៀតបានចុះទៅជួយលើកជនរងគ្រោះហើយបានបីជនរងគ្រោះយកទៅបោះចោលក្នុងត្រពាំងទឹកក្បែរនោះរួចក៏យកម៉ូតូទៅដោយសុវត្ថិភាពដោយមិនបានរំខានដល់សមត្ថកិច្ចផងដែរ ។

ជុំវិញករណីនេះលោក អ៊ូ​ វណ្ណារឹទ្ធ អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌស្រុកព្រៃកប្បាសបានថ្លែងទទួលស្គាល់ថាពិតជាមានករណីជនសង្ស័យចូលលួចម៉ូតូដូចប្រជាពលរដ្ធលើកឡើងមែនហើយជនសង្ស័យកម្លាំងរបស់លោកកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន ។ ចំណែកលោក ឃុន យ៉ាន អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌស្រុកសំរោងបានអោយដឹងថា ពិតជាមានជនសង្ស័យចំនួនពីរនាក់បានធ្វើសកម្មភាពដូចការលើកឡើងពីសំណាក់ប្រជាពលរដ្ធមែន តែកម្លាំងលោកនៅមិនទាន់កំណត់មុខសញ្ញាជនសង្ស័យបាននៅឡើយ។

ជុំវិញការព្រួយបារម្មណ៏របស់បងប្អូនប្រជាពលរដ្ឋរឿងសកម្មភាពលួចម៉ូតូបែបធូរលុងហើយមិនរំខានសមត្ថកិច្ចលោកឧត្ដសេនីយត្រី អ៊ុក សំណាងស្នងការនគរបាលខេត្តតាកែវបានឆ្លើយយ៉ាងខ្លីថាលោកទទួលស្គាល់ថាមានករណីលួចតែវាជាការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋនោះទេ ៕

...

ដោយ៖ ជីសូរកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print