ភ្នំពេញ៖ កម្លាំងផ្នែកចរាចរណ៏សណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃាត់ ម៉ូតូចំនួន ២៩គ្រឿងដែលខុសលក្ខណះបច្ចេកទេស។កាលពីនៅថ្ងៃទី ០៦មីនា ឆ្នាំ២០១៩ វេលាម៉ោង ០៧និង០០នាទី ដល់ម៉ោង ១៧និង០០នាទី នៅចំណុចផ្លូវ១០១៩ សង្កាត់គេាកឃ្លាង ខណ្ឌសែនសុខ។
យោងតាមរបាយការណ៍របស់នគរបាលខណ្ឌសែនសុខម៉ូតូដែលឃាត់បានសរុបចំនួន ២៩គ្រឿងដែលខុសលក្ខណះបច្ចេកទេសដូចជា១៖ ម៉ូតូអត់មួក ១៦គ្រឿង ២ម៉ូតូអត់កញ្ចក់ ០៥គ្រឿង ៣ម៉ូតូកែច្នៃ ០២គ្រឿង ៤ម៉ូតូអត់លេខ ០២គ្រឿង។
ក្នុងនោះក៍បានឃាត់អ្នកបើកបររថយន្តធំដែលអ្នកបើកបរអត់ពាក់ខ្សែក្រវ៉ាត់ ០១គ្រឿងរ រថយន្តធំគ្មានប័ណ្ណសម្គាល់ត្រឹមត្រូវ ០១គ្រឿ និងរថយន្តដឹកសំពីងសំពោង ០២គ្រឿង ហើយបច្ចុប្បន្នសមត្ថកិច្ចយកមក រក្សាទុកនៅអធិការខណ្ឌដើម្បីធ្វើការផាកពិន័យតាមផ្លូវច្បាប់៕ ដោយ៖ តុង សីហា
...