ភ្នំពេញ ៖ ដើម្បីរក្សានិងលើកកម្ពស់សិទ្ធិនារី ៨មីនា (សិទ្ធិស្មើគ្នា) លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង និលោក ហោ វាសនា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់លោកអភិបាលខណ្ឌសែនសុខ បានធ្វើពិធីសំណេះសំណាងដល់បងប្អូននារីចំនួន ២០នាក់ និងបានជូនវត្ថុអនុស្សាវរីយ៍ មួយចំនួនដល់បងប្អូននារី ដោយក្នុងមួយនាក់ទទួលបានថវិកាចំនួន ៨០,០០០រៀល សារុង ១ ទឹកក្រូច ១កេស មី ១កេស ។
ពិធីនេះធ្វឡើងនៅថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ឋិស័ក ពស ២៥៦២ ត្រូវនិងថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ៣០នាទី នៅបរិវេណអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
ក្នុងឱកាសនោះដែរ លោក ហោ វាសនា បានផ្តល់ថវិកាផ្ទាល់ដល់នារីដែលមានផ្ទៃពោះចំនួន ៤នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ១០០,០០០រៀល បន្ថែមទៀត៕ តុងសីហា
...
ចែ