ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលសម្រេចរើសក្របខណ្ឌថ្មីមន្ត្រីរាជការស៊ីវិលជិត៦ពាន់កន្លែង, មន្ត្រីជាប់កិច្ចសន្យាជិត២ម៉ឺននាក់ និងគ្រូបង្រៀនជាប់កិច្ចសន្យាជិត៣ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ ៖ ចាត់ទុកចាដំណឹងល្អមួយក្នុងឆ្នាំ២០១៩នេះ បន្ទាប់ពីក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា នៅឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលបានយល់ព្រមផ្តល់ ជាគោលការណ៍ជ្រើសរើស ក្របខណ្ឌថ្មីមន្ត្រីរាជការស៊ីវិលជិត៦ពាន់កន្លែង, មន្ត្រីជាប់កិច្ចសន្យាជិត២ម៉ឺននាក់ និងគ្រូបង្រៀនជាប់កិច្ចសន្យាជិត៣ម៉ឺននាក់ ដើម្បីបំពេញក្របខណ្ឌ ក្នុងក្រសួងស្ថាប័នចំនួន៣២។

សេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលបានយល់ព្រមផ្តល់ ជាគោលការណ៍ជ្រើសរើសក្របខណ្ឌថ្មីមន្ត្រីរាជការស៊ីវិលចំនួន ៥,៩៩៦កន្លែង មន្ត្រីជាប់កិច្ចសន្យាចំនួន១៨,២៩២ នាក់ និងគ្រូបង្រៀនជាប់កិច្ចសន្យាចំនួន ,៩៩៦នាក់ គ្រូបង្រៀនពីរថ្នាក់ពីរពេលចំនួន ១២,៨៩៧នាក់ គ្រូបង្រៀនថ្នាក់គួប២ចំនួន ២,៥៩៨នាក់ គ្រូបង្រៀនថ្នាក់គួប៣ចំនួន ១២០នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធចំនួន ,៤៧២នាក់ និងគ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរឥស្លាមចំនួន ១៧៨នាក់ ដើម្បីផ្តល់ជូនគ្រប់ក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមន្ទីរ អង្គភាពជំនាញរាជធានី-ខេត្ត»

ខាងក្រោមនេះជាលិខិតជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈផ្ញើជូនគ្រប់ក្រសួងមន្ទីរៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print