ខេត្តរតនគិរី ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពីបទរំលោភសេពសន្ថវ:លើអនិតិជន អាយុ៦ឆ្នាំម្នាក់នៅចំណុចភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ។
ជននេះឃាត់ខ្លួននៅព្រឹក ថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីទទួលពាក្យបណ្តឹងឪពុកជនរងគ្រោះភ្លាមៗបានចុះទៅដល់កន្លែងក់ើតហេតុ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ សល់ បីញ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចារាយ មុខរបរកសិករមានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ។
ជននេះបានធ្វើសក្មភាពរំលោភសេពសន្ថវ:លើអនិតិជន នៅអំឡុងម៉ោង១២ថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ២ កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។
ក្មេងស្រីរងគ្រោះ ឈ្មោះ ក្លាន ស្រែម ភេទស្រី អាយុ៦ឆ្នាំ ជនជាតិចារាយ នៅភូមិ ឃុំ កើតហេតុជាមូយ ។
ជនសង្ស័យក្រោយពីបានធ្វើការឃាត់ខ្លួនសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី ៕ ដោយ ជីវន្ត័