បុរសអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ខ្យល់គស្លាប់ពេលដេកលើកង់បីហើយភ្ញៀវទៅដាស់

ចែករំលែក៖

ភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់បានខ្យល់គរស្លាប់ពេលដេកលើកង់បី ហើយភ្ញៀវទៅដាស់ជិះពេលភ្ញាក់ឡើង ក៏ស្រាប់តែមិនស្រួលខ្លួនថប់ៗដង្ហើមក៏ឱ្យភ្ញៀវស្រីម្នាក់កោសខ្យល់ និងច្របាច់ដៃជើង ខណៈកំពុងកោសខ្យល់ក៏បែកពពុះមាត់ដាច់ខ្យល់ស្លាប់ភ្លាមៗ ។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីម៉ោងជិត២០រសៀលថ្ងៃទី១៨ខែមីនា ឆ្នាំ២០១៩ នៅក្នុងវត្តគៀនឃ្លាំង ភូមិគៀនឃ្លាំងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

បុរសរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណពិតប្រាកដនោះទេ ដឹងតែឈ្មោះ ភ័ណ អាយុប្រមាណ៤០ឆ្នាំរស់នៅភូមិព្រែកខ្សាយ ស្រុកពាមរ៍ខេត្តព្រៃវែង ។

ប្រភពពីកន្លែងកើតហេតុឱ្យដឹងថា ជនរងគ្រោះ ពេលថ្ងៃហូបបាយរួច គេតែងតែឃើញមកដេកសម្រាកលើម៉ូតូកង់បីឥណ្ឌារបស់ខ្លួននៅក្រោមដើមឈើក្នុងវត្តគៀនឃ្លាំងនោះរាល់ថ្ងៃ ហើយថ្ងៃកើតហេតុខណៈដេកដូចសព្វមួយដង ក៏មានភ្ញៀវទៅដាស់ជិះ ។

ប្រភពពីអ្នកនៅកន្លែងកើតហេតុ បានឱ្យដឹងទៀតថា មុនពេលកើតហេតុ បុរសរងគ្រោះកំពុងដេកនៅលើម៉ូតូកង់បីឥណ្ឌា របស់ខ្លួនក៏មានភ្ញៀវ២នាក់ប្តីប្រពន្ធ ទៅដាស់ជិះ ប៉ុន្តែខណៈដាស់ភ្ញាក់ឡើងបុរសរងគ្រោះ មានអាការៈមិនស្រួលខ្លួន ថប់ៗដង្ហើម មិនអាចទៅបាន ក៏ឱ្យភ្ញៀវនោះកោសខ្យល់ឱ្យ ឃើញដូចនោះអ្នកនៅក្បែរនោះ ២ . ៣នាក់បានជួយចាប់ច្របាច់សំរួលសរសៃ លាបប្រេងកូឡា ក៏ស្រាប់តែជនរងគ្រោះធូស្រាល តែបែរជា បែកពពុះមានមិនស្រួលខ្លាំងឡើង ក៏នាំគ្នាហៅឡានពេទ្យ តែមិនបានហៅមកដល់ផង ជនរងគ្រោះ ក៏ដាច់ខ្យល់ស្លាប់តែម្តង ។

បន្ទាប់ពីប៉ូលិសធ្វើកោសល្យវិច្ច័យបញ្ជាក់ថា ជនរងគ្រោះបានខ្យល់គរគាំងបេះដូងស្លាប់ គេបានយកទៅដាក់រោងសម្រាប់ធ្វើបុណ្យក្នុងវត្តដើម្បីរងចាំសាច់ញាតិ។បច្ចុប្បន្នប៉ូលិសកំពុងទាក់ទង រកសាច់ញាតិមកយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print