តេនញ៉ាជ្រូក បង្កក្តីបារម្ភយ៉ាងខ្លាំងនៅវៀតណាម​ រកឃើញទាំងនៅលើមនុស្សជ្រូក និងត្រីផងដែរ

ចែករំលែក៖

ក្នុងពេលដែលពលរដ្ឋកំពុងតែបារម្ភពី តេនញ៉ាជ្រូក  ដែលបានរកឃើញនៅលើកុមារដល់ទៅ​២០៩នាក់ នៅក្នុងខេត្តភាគខាងជើង វៀតណាម ពេលនេះគែបានរកឃើញ តេនញ៉នៅក្នុងត្រីផងដែរ ។ ពេលកាត់ត្រីជាកង់សម្រាប់ធ្វើម្ហូបក៏ឃើញមានតេនញ៉ាជ្រូកលេចចេញ។

កម្លងមកដោយព្រួយបារម្ភពី​តេនញ៉ាជ្រូក បងប្អូនស្ត្រីមេផ្ទះជាច្រើន មិនហានទិញសាច់ជ្រូកមកបរិភោគនោះឡើយ ដោយបង្វែមកបរិភោគ គ្រឿងសមុទ្រឬត្រីវិញម្តង ។ ប៉ុន្តែពេលថ្មីៗនេះ មានឃ្លីបវីដេអូមួយបានបង្ហាញរូបភាព តេនញ៉ា មាននៅក្នុងសាច់ត្រី​ ពេលកាត់ជាកង់ក៏ឃើញវាចេញពីសាច់ត្រី។ ប៉ុន្តែឃ្លីបវីដេអូនិងរ៉ុបភាពនោះមិនទាន់បញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយថាតើជារឿងពិតឬ យ៉ាងណាម​។

កន្លងមកថ្មីៗ ក្មេងៗសាលាមត្តេយ្យសរុប២០៩នាក់ នៅខេត្ត Bac Ninh ភាគខាងជើងប្រទេសវៀតណាមត្រូវបានគេធ្វើតេស្ត រកឃើញថាមានផ្ទុកតេនញ៉ាជ្រូក (Pork Tapeworm) ខណៈដែលឪពុកម្តាយរបស់ពួកគេបានទម្លាក់កំហុសទៅលើម្ហួបអាហារដែលខូចនៅឯសាលាមត្តេយ្យរបស់ក្មេងៗទាំងនេះ។

ក្មេងៗប្រមាណជា២,០០០នាក់ ជាពិសេសនៅស្រុក Thuan Thanh នៃខេត្ត Bac Ninh ត្រូវបានឪពុកម្តាយនាំយកទៅធ្វើតេស្តរកឃើញវត្តមានតេនញ៉ា នៅរដ្ឋធានីហានូយ ក្រោយពីសាច់ជ្រូកដែលសង្ស័យថាមានផ្ទុកពពួកបរាសិតនេះ ត្រូវបានរកឃើញនៅតាមផ្ទះបាយនៃសាលាមត្តេយ្យរបស់ពួកគេ។ ទោះជាបែបនេះក្តី ប្រភពពិតប្រាកដនៃការឆ្លងមិនទាន់ត្រូវបានបញ្ជាក់ឲ្យច្បាស់ពីសំណាក់អាជ្ញាធរវៀតណាមនៅឡើយទេ។

គួរជម្រាបថា តេនញ៉ាជ្រូកឆ្លងមកកាន់មនុស្សតាមរយៈការបរិភោគអាហារដែលខូច ហើយនៅពេលឆ្លង ពួកវាអាចរាលដាលទៅដល់កន្លែងខុសគ្នាក្នុងរាងកាយើង រួមមានសាច់ដុំ កែវភ្នែក និងខួរក្បាលជាដើម។ រីឯរោគសញ្ញាវិញរួមមានដូចជា ស្កន់ជាន់ ខ្វិន ឈឺក្បាលខ្ទាំៗ និងបាត់បង់ការចងចាំជាដើម ប្រសិនបើពពួកបរាសិតនេះ ជ្រៀតចូលទៅដល់ខួរក្បាល ឬខ្វាក់បើសិនពួកវាចូលដល់ផ្នែក។ ដើម្បីសម្លាប់តេនញ៉ាដែលមានធំពេញវ័យ គេត្រូវចំណាយពេលត្រឹម១ថ្ងៃ ហើយដើម្បីកម្ទេចរាល់ស៊ុតរបស់វាទាំងអស់នៅក្នុងរាងកាយយើងត្រូវប្រើពេល២​សប្តាហ៍៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print