កងទ័ពទាំងពីរកម្ពុជា-សហព័ន្ធរុស្សី ពង្រឹងពង្រីក​និងបង្កេីនកិច្ចសហប្រតិបត្តិការ ឱ្យ​កាន់តែប្រសេីរទ្វេឡេីងថែមទៀត

ចែករំលែក៖

ភ្នំពេញ: នាយឧត្តមសេនីយ៍ឯក  មឹុង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតិឱយលោកវរសេនីយ៍ឯក Aleksandr Basov  ប្រធានផ្នែកស្ថាបនា កងទ័ពជេីងទឹក ស្នងការប្រយុទ្ធ បព្ជាាការ កងទ័ពជេីងទឹក សហព័ន្ធរុស្សីចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាដេីម្បីពង្រឹងពង្រីក​ និងបង្កេីនកិច្ចសហប្រតិបត្តិការ ឱយកាន់តែរឹងមាំទ្វេឡេីងថែមទៀត រវាងកងយោធពលខេមរភូមិន្ទ(ខ.ភ.ម)និងកងទ័ពសហព័ន្ធរុស្សី ។

ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃ ពុធ១៥កើត ខែ ផល្គុន ឆ្នាំច សំរឹ ទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែ មីនា ឆ្នាំ ២០១៩ នៅបន្ទប់សាវនាការក្រសួងការពារជាតិ។

ក្នុងជំនួបនោះនាយឧត្តមសេនីយ៍ឯក  មឹុង សំផន បានលេីកពីសម័យចុងទសវត្សរ៍ទី ៧០ កាលពីអតីតកងទ័ពសហភាព សូវៀត ឥឡូវប្តូរឈ្មោះមកជាកងទ័ពសហព័ន្ធរុស្សី បានគាំទ្រដល់កងទ័ពកម្ពុជា ដូចជាជួយហ្វឹកហ្វឺន បណ្តុះប ណ្តាល កងទ័ពជេីងគោក ជេីងទឺក ទឹកអាកាស និងជួយឧបត្ថ ម្ភ គាំទ្រដល់កងទ័ពកម្ពុជា ការពារបានរបបប្រល័យពូជសា សន៍ និងបរិវារមិនឱយវិលត្រឡប់មកកាប់សម្លាប់ប្រជាជនកម្ពុជាជាលេីទីពីរ ព្រមទាំងសម្ភារ បរិក្ខាយោធា ជាច្រេីនសព្វថ្ងៃ (ខ. ភ.ម) កំពុងថែទាំ ជួសជុល ប្រេីបា្រស់ បានយ៉ាងល្អប្រសេីរ ។

ដោយមានការចុះអនុស្សារណៈ រវាងកងទ័ពទាំងពីរ  (ខ. ភ.ម)និងកងទ័ពសហព័ន្ធរុស្សី យេីងសង្ឃឹមថា  និងបន្តកិច្ចសហប្រតិបត្តិការ កាន់តែប្រសេីរទ្វេឡេីងថែមទៀតផងដែរ៕​ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print