មន្ត្រីការទូតយ៉ាងសំខាន់ៗរបស់កូរ៉េខាងជើងវិលត្រឡប់ទៅប្រទេសវិញ​ ចូលរួមប្រជុំសភាអាណាត្តិថ្មី

ចែករំលែក៖

ការកោះហៅមន្ត្រីស្ថានទូត​ នៅក្រៅប្រទេសដើម្បី​ ផ្តាល់គោលនយោបាយថ្មីស្តីពីកម្មវិធីបរមាណូ ក្រោយកិច្ចប្រជុំលើកទីពីរជាមួយអាមេរិក មិនបានសម្រេច ។ នៅពេលនេះមេដឹកនាំកូរ៉េខាងជើងបានកោះហៅ មន្ត្រីស្ថានទូត វិលត្រឡប់មកប្រទេសវិញដើម្បីត្រួតពិនិត្យឡើងវិញនៅគោលនយោបាយ​បរមាណូ​ក្រោយ បន្ទាប់ពីកិច្ចប្រជុំ រវាងប្រធានាធិបតីដូណាលត្រាំ និង គីម​ជុងអ៊ុន កាលពីខែមុន ។

សារព័ត៌មាន​ Yonhap News ​បានផ្សាយថា​ កាលពីរសៀលថ្ងៃទី​១៩ខែមីនា អគ្គរដ្ឋទូត កូរ៉េខាងជើង​ប្រចាំនៅប្រទេសចិន​​លោក​ Ji Jae Ryong ​ អគ្គរដ្ឋទូតប្រចាំនៅ​ប្រទេសរុស្ស៊ី  Kim Hyong Jun ​ អគ្ករដ្ឋទូត​កូរ៉េខាងជើងប្រចាំនៅ​អង្គការសហប្រជាជាតិ ​លោក​ Kum Song នឹងមន្ត្រីការបរទេស​ ១០រូបផ្សេងទៀត បានទៅដល់ទីក្រុងព្យុងយ៉ាង​តាម ជើងហោះហើរ Air Koryo ​ពីទីក្រុងប៉េកាំងទៅកាន់ព្យុងយ៉ាង។

ក្រុមអ្នកឯកទេស វិភាគបានលើកឡើងថា​  ការកោះហៅមន្ត្រីការទូតនៅក្រៅប្រទេស​គឺដើម្បីចូលរួមកិច្ចប្រជុំ​សភាអាណាត្តិថ្មី  និងពិភាក្សាលើគោលនយោបាយ​បរមាណូ​ជាថ្មីដើម្បី ក្រោយកិច្ចប្រជុំជាមួយអាមេរិក ។

មន្ត្រីទូតជាន់ខ្ពស់ទាំង២នេះបានដើរតួរយ៉ាងសំខាន់នៅក្នុងកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីន​តោន ហើយ បើតាម KBS ការកោះហៅអ្នកទាំង២ទៀតសោត គឺធ្វើឡើងដើម្បីពិភាក្សាពីវិធានការឆ្លើយតបទៅ​នឹងទណ្ឌកម្មរបស់ សហរដ្ឋអាមេរិក ក៏ដូចជាថាតើទីក្រុងព្យុងយ៉ាងត្រូវបោះជំហានទៅមុខយ៉ាងដូចម្ដេច ក្រោយកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក គីម បរាជ័យនៅវៀតណាមកាលពីចុងខែកុម្ភៈកន្លងទៅ។

គួរជម្រាបថា មួយរយៈពេលចុងក្រោយនេះ ទីក្រុងព្យុងយ៉ាងត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់ថាកំពុងធ្វើសកម្មភាព ពាក់ព័ន្ធនឹងមីស៊ីលឡើងវិញ ហើយមិនតែប៉ុណ្ណោះសូម្បីតែអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងក៏ធ្លាប់បានព្រមានកាលពីប៉ុន្មានថ្ងៃ មុននេះដែរថានឹងពិចារណាឡើងវិញលើការធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរ បើសិនជាសហរដ្ឋអាមេរិកមិនព្រមផ្ដល់ សម្បទានណាមួយ ជាពិសេសគឺការបន្ធូរបន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទេនោះ។

តែយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នៅតែមានសុទិដ្ឋិនិយមដដែលលើកិច្ចចរចានុយក្លេអ៊ែរ រវាងប្រទេសទាំង២ ជាមួយការរំពឹងថាលោក គីម ជុងអ៊ុន នឹងគោរពតាមពាក្យសន្យាជាមួយលោក ត្រាំ ដោយនឹងមិនធ្វើតេស្ដ មីស៊ីល ឬអាវុធនុយក្លេអ៊ែរឡើងវិញឡើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print