ភ្នំពេញ ៖ នៅក្នុងរដូវក្តៅនេះគ្រោះអគ្គិភ័ យបានកើតឡើងជាបន្តបន្ទាប់គួរឲ្ យកត់សម្គាល់ ទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តបានបង្កឲ្ យមហន្តរាយដល់ផ្ទះសម្បែងទ្រព្ យសម្បតិ្ត និងជាពិសេសបានឆក់យកអាយុជីវិ តពលរដ្ឋគួរឲ្យបារម្មណ៍។
ពាក់ព័ន្ធនិងករណីគ្រោះអគិ្គភ័ យជាយថាហេតុខាងលើនេះ នៅព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ នេត វត្ថា ប្រធាននាយកដ្ឋានបង្កា និងពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្ យមានការប្រុងប្រយ័ត្នខ្ពស់នូ វបញ្ហាបណ្តាញនិងការដុតសំរាម ព្រៃ ដែលអាចបង្កឡើងជាអគិ្គភ័យ។
លោកឧត្តមសេនីយ៍ទោ នេត វន្ថា បានឲ្យដឹងទៀតថា បើយោងតាមរបាយការណ៍នៅក្នុងឆ្នាំ ២០១៨កន្លងមកនេះ មានករណីអគិ្គភ័យកើតមានចំនួ ន៥៣៤លើក បណ្តាលឲ្យមនុស្ស១៧នាក់ និងរបួសជាង៥០នាក់។ ដោយឡែកត្រីមាសដើមឆ្នាំ២០១៩នេះ កើតមាន១៤៩លើក បណ្តាលឲ្យមនុស្សស្លាប់២នាក់ និងលំនៅដ្ឋានរបស់ពលរដ្ឋជាង៥០០ខ្ នង ព្រមទាំងតូបលក់ដូរជាង៣០០តូបផងដែ រ។
លោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋា នក៏បានបញ្ជាក់ឲ្យដឹងថា ករណីបណ្តាលឲ្យ មានគ្រោះអគិ្គភ័យកើតមាននោះ គឺភាគច្រើនការតភ្ជាប់បណ្តាញចរន្ តគ្មានបទដ្ឋានលក្ខិណៈបច្ចេកទេ ស៤១% និងការឆេះដោយមូលហេតុ ដុតធូប ដុតទាន ចង្ក្រានហ្គាសមានចំនួន៣៩% និងមិនដឹងមូលហេតុចំនួន២០%។
លោកឧត្តមសេនីយ៍ទោ នេត វត្ថា ក៏បានបញ្ជាក់បន្ថែមទៀតថា ដោយឡែកនៅក្នុងខែមិនា គិតត្រឹមថ្ងៃទី២០មិនានេះករណីអគ្ គីភ័យកើតមានចំនួន៣៦លើកហើយ។ ដោយសារចរន្តអគ្គិសនីចំនួន១៣លើក និងការឆេះព្រៃរាលដាលដល់ដំណាំ ពលរដ្ឋជាង១៥ហិកតា និងបណ្តាលឲ្យស្លាប់មនុស្ស៣នាក់ របួស៣នាក់ផងដែរ។
លោកឧត្តមសេនីយ៍ទោ នេត វន្ថា ក៏បានធ្វើការអំពាវនាវបន្ថែមដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលថ្មីៗនេះក៏បានចេញសេចក្តីណែនាំ អំពាវនាវដល់ពលរដ្ឋ ព្រមទាំងកម្លាំងសមត្ថកិច្ចអាជ្ ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មេត្តាអនុវត្តន៍នូវវិធានការបង្ កាគ្រោះអគិ្គភ័យគ្រប់មូលដ្ឋាន គ្រប់អង្គភាព គ្រប់តំបន់ទាំងអស់ ក៏ដូចជាសេចក្តីអំពាវនាវរបស់រា ជរដ្ឋាភិបាល។
ជាមួយគ្នានេះផងដែរ លោកឧត្តមសេនីយ៍ទោ នេត វន្ថា ក៏បានធ្វើការបដិសេធចំពោះព័ត៌មា នដែលលើកឡើងថា លោកបានកាត់ប្រាក់ខែមន្ត្រី ឬប្រាក់ឧត្តមផ្សេងៗ ប្រាក់ការងារចុះជួយបក្សនោះទេ។ លោកឧត្តមសេនីយ៍ទោ នេត វន្ថា ក៏បានកោះប្រជុំភ្លាមៗផងដែរ ក្រោយពីមានលិចលឺនូវព័ត៌មាននេះ។
លោកថា ការផ្សាយព័ត៌មានបំផ្លើសការពិតបែ បនេះនាំឲ្យប៉ះពាល់ដល់កិតិ្តយស និងសេចក្តីថ្លៃថ្នូក្នុងនាយកដ្ ឋានរបស់លោក ៕ តាឡឹម