ភ្នំពេញ: សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា ជួបសំណេះសំណាលជាមួយកងវិស្វកម្ម លេខ ៩៦៣ ដែលបញ្ចប់បេសកកម្មរបស់ខ្លួន នៅសាធារណរដ្ឋលី បង់។
ពិធីនេះបា្ររព្ធឡើង នៅអគារមិត្តភាព ទីស្តីការគណៈរដ្ឋ មន្រ្តី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន តំណាងអង្គការសហប្រជាជាតិ ភ្ញៀវជាតិ អន្តរជាតិ និងអ្នកសារព័ត៌មាន បានចូលររួម។
នាយឧត្តមសេនីយ៍ សែម សុវណ្ណី អគ្គនាយកមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះបានឱ្យដឹងថា ក្នុងរយៈពេលជាង១២ ឆ្នាំនេះ កម្ពុជាបន្តទទួលបានស្នាដៃធំធេង ជាបន្តបន្ទាប់ស្នាដៃ ធំៗមួយចំនួនដូចជា៖ ការដោះ មីន ការកំទេចគ្រាប់មិនទាន់ផ្ទុះការស្ថាបនាសំណង់ផ្តេក-សំណង់បញ្ឈរ ពិសេសការជីកអណ្តូងទឹកស្អាត ដោយ កម្ពុជាបន្តដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានក្នុងតំបន់បេសកកម្មដែលមានហានិភ័យខ្ពស់ព្រមជាមួយនោះ ការវាយតម្លៃរបស់ អ.ស.ប រៀងរាល់ត្រីមាសនៃការបញ្ជូនកង ទ័ពមួកខៀវ កាលពីខែសីហា ឆ្នាំ២០១៨ កម្ពុជាទទួលបានលំ ដាប់លេខ២៩ ក្នុងចំណោម១២៤ ប្រទេសដែលកំពុងបរិច្ចាគកម្លាំងចូលរួមបេសកកម្ម និងលំដាប់ថ្នាក់លេខ២ ក្នុងបណ្តាសហគមន៍អាស៊ាន ដែលបានបញ្ជូនយោធិននារីទៅកាន់ តំបន់បេសកកម្ម។
គួររឮកផងដែរថា: ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងកម្លាំង មួកខៀវរបស់ខ្លួន ទៅបំពេញបេសកកម្មនៅក្រៅប្រទេស មានចំនួន ៥,៥៧១នាក់ ក្នុងនោះមានស្រ្តីចំនួន ២៦៤ នាក់ផងដែរ។
ប្រទេសដែលកម្ពុជា បញ្ជូនកងទ័ពមួកខៀវទៅនោះ មានដូចជាប្រទេសអាហ្រ្វិកកណ្តាល ស៊ូដង ស៊ូដងខាងត្បូង ស៊ីរី ឆាត លី បង់ សាយប្រឺស និងម៉ាលី។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ធ្លាប់បានឱយដឹងថា: រាជរដ្ឋាភិបាលកម្ពុជា បានតាំងចិត្តមិនរាថ យឡើយ ចំពោះការបញ្ជូនកងកម្លាំងមួកខៀវ ទៅបំពេញបេស កកម្មតាមរយៈអង្គការ សហប្រជាជាតិ បើទោះបីជាកម្លាំងមួកខៀវកម្ពុជាមួយចំនួន បានពលីជីវិត ក្នុងអំឡុងពេលពួកគេបំពេញបេសកកម្មយ៉ាងណាក៏ដោយ៕ សុខដុម