ខេត្តស្វាយរៀង ៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលជំនាញខេ ត្តបញ្ជូនមកសាលាដំបូងខេត្តស្វា យរៀងពាក់ពន្ធ័និងករណីចែកចាយ និ ងប្រើប្រាស់ថ្នាំញៀន កាលពីថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៩ ។
ពាក់ពន្ធ័និងករណីនេះមន្ត្រី នគរបាលខេត្តស្វាយរៀងបានអោយដឹងថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ម៉ោង ១២និង៣០ព្រឹក កម្លាំងអធិការដ្ឋាននគរបាលក្រុ ងបាវិត បានទទួល ព័ត៌មានពីភ្នាក់ងារផ្តល់ព័ត៌មា នថា នៅចំណុចភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត មានមុខសញ្ញាជួញដូរគ្រឿងញៀន ទើបកម្លាំងអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ ឋបាលសង្កាត់ច្រកម្ទេស បានចុះទៅឃាត់ខ្លួនជនសង្ស័យបាន១នាក់ មានឈ្មោះ ឡាញ់ ឡាន់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្នាធ្នង់ ស្រុករំដួល ដកហូតវត្ថុតាងរួមមានម្ស៉ៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់ ។
ប្រភពបន្តថា លុះដល់ម៉ោង១រសៀលថ្ងៃដដែលកម្លាំ ងការិយាល័យគ្រឿងញៀនខេត្តសហការជា មួយ កម្លាំងអធិការដ្ឋាននគរបាលក្រុ ងបាវិត កម្លាំងប៉ុស្តិ៍រដ្ឋបាលច្រកម្ទេ ស ដោយមានការសហការល្អពីម្ចាស់ជួលឈ្មោះ ព្រាប សីហា ភេទប្រុស អាយុ៣៧ឆ្នាំ សមត្ថកិច្ចយើងបន្តឃាត់ខ្លួ នជនសង្ស័យ ម្នាក់មានឈ្មោះ ហៀក ពេជ ភេទប្រុស ៣២ ឆ្នាំ មុខរបរបើកបររថយន្ត ស្រុកកំណើតភូមិលេខ៩ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ស្នាក់នៅបន្ទប់ជួលលេខ៣ ឆែកឆេររកឃើញថ្នាំញៀនចំនួន ៦ កញ្ចប់ (ធំ ១ កញ្ចប់)នឹងសម្ភារៈប្រើប្រាស់មួ យចំនួនទៀត។
បន្ទាប់មក សមត្ថកិច្ចនគរបាលក៏បន្តស្រាវជ្ រាវឃាត់ជនសង្ស័យបានចំនួន១ នាក់ទៀត ដែលស្នាក់នៅបន្ទប់លេខ៥ ដែលមានឈ្មោះ ខាន់ ស៊ីនាថ ភេទ ប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកបររថយន្ត ស្រុកកំណើតនៅភូមិគ្រោះ ឃុំព្រៃឃ្នាស់ ស្រុកមេសាង ខេត្តព្រៃវែងនិងឆែកបន្ទប់ជួលបន្ ទប់លេខ៥និងឆែកឆេររកឃើញថ្នាំញៀ នចំនួន ៩ កញ្ចប់(ធំ ៨ កញ្ចប់ ) នឹងម្ភារៈវេចខ្ចប់មួយចំនួនទៀត។
ប្រភពបន្តថាចំពោះសម្ភារះដែលបា នដកហូតសរុបរួមមាន៖ ម្ស៉ៅក្រាមព៌ណសថ្លាសង្ស័យជាថ្នាំ ញៀនចំនួន១៦ កញ្ចប់ (ធំ៨ កញ្ចប់) ទូរស័ព្ទដៃ ០៣ គ្រឿងនិង
សម្ភារវេចខ្ចប់សម្ភារប្រើប្រាស់ មួយចំនួនផងដែរ ៕