ពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានព្រមានថា សង្គ្រាមនៅតំបន់ព្រំដែនជាប់ឥណ្ឌាមិនទាន់បញ្ចប់នៅ ឡើយទេ ដោយភាគីឥណ្ឌាជាអ្នកបង្កឡើង។ ការប្រកាសខាងលើ ផ្ទុះ ពីអ្វីដែលបានលើកឡើង ក្រោយនាយករដ្ឋមន្ត្រីឥណ្ឌាផ្ញើសាលិខិតសន្តិភាពមួយទៅកាន់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ។
កាលពីថ្ងៃទី២៦ខែមីនា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានបញ្ជាក់ថា សង្គ្រាមជាមួយឥណ្ឌាអាចនឹងផ្ទុះឡើង ដោយសារតែសមភាគីឥណ្ឌា លោក Narendra Modi នៅតែបន្តយុទ្ធសាស្ត្រប្រឆាំងប៉ាគីស្ថានដើម្បីទាក់ទាញពលរដ្ឋគាំទ្រសម្រាប់ ការបោះឆ្នោតនាពេលខាមុខ។តាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ឥណ្ឌាប្រើប្រាស់បញ្ហាព្រំដែនដើម្បីផលប្រយោជន៍នយោបាយ។
នៅទីក្រុង អ៊ីស្លាមម៉ាបាត នាយករដ្ឋមន្ត្រី ប៉ាគីស្ថានបានបញ្ជាក់ថា «ភាពគ្រោះថ្នាក់មិនទាន់បញ្ជប់នៅឡើយ ស្ថានភាពនៅតែបន្តតានតឹងរហូតដល់ការបោះឆ្នោតជ្រើសរើសមេដឹកនាំនៅឥណ្ឌាបញ្ជប់ ។យើងនៅតែបន្តពង្រឹងកម្លាំងយោធា ទប់ស្កាត់ការឈ្លានពានពីឥណ្ឌា»។
ការប្រកាសខាងលើកើតឡើង ក្នុងពេលដែល ព្រំដែនប្រទេសទាំងពីរ បន្តប៉ះទង្គិចគ្នា ជាបន្តបន្ទាប់ ដោយប្រើប្រាស់ដល់កាំភ្លើងធុនធ្ងន់។ ពេលនេះព្រំដែនទាំងសង្ខាងមានវត្ថមានមីស៊ីលនិងអាវុធធន់ធ្ងន់។
កម្លាំងទាហានការពារឥណ្ឌា មានគម្រោងបញ្ជូនមីស៊ីលការពារដែនអាកាសជាបន្តទៀតទៅកាន់ព្រំដែនកាស្មៀរ ដើម្បីទប់ស្កាត់ការវាយប្រហារពីប៉ាគីស្ថាន។ ចំណែកភាគីប៉ាគីស្ថានវិញក៏ដូចគ្នានោះដើរបានបង្កើនសម្ថភាពការពារនៅព្រំដែនដូចគ្នា ៕