អនុព័ន្ធយោធាចិន-វៀតណាម ជូនពរថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ

ចែករំលែក៖

ភ្នំពេញ ៖ គណៈប្រតិភូពីរក្រុមៗទីមួយដឹកនាំដោយអនុព័ន្្ធយោ ធាចិន -វៀតណាមបានអព្ជេាីញចូលរួមជូនពរថ្នាក់ដឹកអគ្គនា យកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ។ ប្រតិភូអនុ ព័ន្ធយោធាចិនដឹកនាំដោយលោកវរសេនីយ៍ឯក លី និងយ៉ា  និងសហការី និងក្រុមទី២ ដឹកនាំដោយលោកវរសេ នីយ៍ទោ តំណាងអនុព័ន្ធយោធា​វៀតណាម អព្ជេីាញចូលជួប ជូនពរថ្នាក់ ដឹកនាំអគ្អនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថ ក្រសួង ការពារជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនិងឈានមក ដល់ នាពេលដ៏ខ្លីខាងមុខ ។និងទទួលពរជ័យសេរី មង្គលពីថ្នាក់ ដឹកនាំ អគ្គនាយកដ្ឋានភស្តុ ភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិតបវិញផងដែរ។

ពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃ សុក្រ ៩ រោចខែ ផល្គុន ឆ្នាំ ច សំរឹ ទ្ធិស័ក ព.ស. ២៥៦២ ត្រូវថ្ងៃទី ២៩ខែ មីនា ឆ្នាំ ២០១៩ ។  នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយក អគ្គនា យដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងកាពារជាតិ ថ្លែងអំណរគុណចំពោះបក្ស-រដ្ឋាភិបាលប្រជាជន ចិន-វៀតណាម ពិសេសកង ទ័ពប្រ ទេសទាំងពីរ ជានិច្ចកាលតែងតែជួយឧបត្ថម្ភ សព្វបែប យ៉ាង ចំពោះកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ។

ដូចជាជួយសាង សង់មន្ទីរពេទ្យ វិទ្យាស្ថានហ្វឹកហ្វឺន សាលាហ្វឹកហ្វឺនតាមយោធ ភូមិភាគ ខេត្តរាជធានី ព្រមទាំងទទួលកម្មសិក្សាការីទៅបណ្តុះ បណ្តាល រយះពេលវែង-ខ្លី​ ឧបត្ថម្ភ មធ្យោបាយ សម្ភារនិង ហេ ដ្ឋារចនាសម្ព័ន្ធដទៃទៀតជាច្រេីន ធ្វេីឱយ(ខ.ភ.ម) កាន់ តែមានឋាមពល សម្រេចភារកិច្ច បានប្រសេីរទ្វេឡេីងថែមមួយកម្រិតទៀត ក្នុងកិច្ចកាពារបូរណភាពទឹកដី ក៏ដូចជាពូនជ្រំចំ ណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំយូរ អង្វែងគ្រប់កាលជំនាន់។ អនុព័ន្ធយោធាប្រទេសទាំងពីរ ចិន -វៀតណាម លេីកឡេីង ពីកិច្ចសហការគ្រប់ជ្រុងជ្រោយ ជាដៃគូរដ៏ប្រពៃ សម្រាប់ប្រទេសនីមួយ និងមានប្រពៃណីសាមគ្គីតាំងពីដេីមរៀងមក ។

គួររំឮកថា: ចាប់ពីថ្ងៃទី ៣០ ខែ កុម្ភះ ដល់ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ ខ.ភ.ម ដោយមានកិច្ចសហប្រតិ បត្តិការល្អរវាងក្រសួងការពារជាតិទាំងពីរ កម្ពុជា-ចិនក្នុងលំ ហាត់នាគមាសឆ្នាំនេះ មានការហ្វឹកហាត់ក្នុងទីបញ្ជាការ និងទីលាន ផ្តោតសំខាន់លើវិញ្ញាសាមួយចំនួន ដូចជាការប្រឆាំងភេវរកម្ម ការរំដោះចំណាប់ខ្មាំង ការសង្រ្គោះ ប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ការបំពេញភារកិច្ចក្រោមឆ័ត្រអង្គការសហប្រជា ជាតិ និងវិស្វកម្មជាដើម។

អាវុធយុទ្ធភ័ណ្ឌសំខាន់ៗ ដែលប្រើ ប្រាស់នៅក្នុងលំហាត់នាគមាសឆ្នមមាន៖ រថពាសដែក រថក្រោះ កាំភ្លើងធំ កាំ ភ្លើងត្បាល់ ឧទ្ធម្ភាគចក្រ អាវុធគាំទ្រពី លើអាកាសជាដើម។ ទីតាំងស្ថិតនៅទីលានបាញ់គ្រាប់ពិតសាលាហ្វឹក​ហ្វឺនតេជោសែនជុំគីរី កងពលតូចថ្មេីជេីងលេខ៧០ ស្រុកជុំគីរី​ ខេត្តកំពត។

នេះជាការរៀបចំលំហាត់នាគមាសលេីកទី ៣ ទទួលបានជោគ ជ័យគួរជាទីមោទន:ផងដែរ៕ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print