ជាប់លេខ១ភ្លាម សំណាង អាលីណា ត្រូវគេដាក់ផ្ទឹមសម្រស់កញ្ញាឯកវៀតណាម និងឥណ្ឌូនេស៊ី

ចែករំលែក៖

ភ្នំពេញ៖ ស្រីស្រស់វ័យក្មេង សំណាង អាលីណា បានក្លាយជាម្ចាស់ជ័យលាភីកម្មវិធីប្រឡងសមត្ថភាព និងសម្រស់ដ៏របស់ធំ Miss Cambodia 2019 កាលពីថ្មីៗនេះ។ ក្រោយជាប់ជ័យលាភីភ្លាម នាងត្រូវបានគេហទំព័រល្បីល្បាញមួយលើកយកសម្រស់នាងមកផ្ទឹមនឹងកញ្ញាឯកមកពីប្រទេសពីរគឺវៀតណាម និងឥណ្ឌូនេស៊ី។

កញ្ញា សំណាង អាលីណា ដែលមានវ័យ ១៨ឆ្នាំ បានជាប់ជាម្ចាស់ជ័យលាភីក្នុងការប្រកួតសម្រស់ក្នុងស្រុកដែលធ្វើឡើងកាលពីរាត្រីថ្ងៃទី៣១ខែមីនាឆ្នាំ២០១៩។ ដោយនាងបានប្រជែងឈ្នះសម្រស់ និងសមត្ថភាពជាមួយបេក្ខនារីជាច្រើន។

តាមរយៈការប្រកាសរបស់កម្មវិធី តាមរយៈជយលាភីនេះ សំណាង អាលីណា នឹងក្លាយបេក្ខនារីតំណាងកម្ពុជា ឆ្ពោះទៅការប្រកួតបវរកញ្ញាចក្រវាល (Miss Univers) បន្តទៀតនៅពេលខាងមុខ ដូចទៅនឹង រឿន ណាត ម្ចាស់ជយលាភីឆ្នាំចាស់ បានធ្វើ នៅចុងឆ្នាំនេះ។ ក្រោយពីទទួលបានម្ចាស់ជ័យលាភីភ្លាមគេហទំព័រ​ASEAN Beauty Pageant ដ៏ល្បីល្បាញ បានយកសម្រស់នាងនិងកញ្ញា​ឯកពីប្រទេសក្នុងតំបន់អាស៊ានពីរទៀតគឺកញ្ញាឯកមកពីប្រទេវៀតណាម និងឥណ្ឌូនេស៊ីមកធ្វើការប្រៀបធៀបនឹងបោះឆ្នោតសាក់ល្បង។ មានការចូលរួមចែករំលែក និងបញ្ចេញទស្សនៈ រួមទាំងចូលរួមការបោះឆ្នោតសាកល្បងខាងលើនេះផងដែរ។

គួរបញ្ជាក់ដែរថា សំណាង អាលីណា បានបង្ហាញឲ្យគ្រប់គ្នា បានឃើញពីសមត្ថភាព និងភាពជឿជាក់របស់នាងក្នុងដំណើរឆ្ពោះមកុដ “ផ្ការំដួល” តម្លៃជាង១ម៉ឺនដុល្លារអាមេរិក ដោយឆ្លើយតបទៅនឹងសំណួររបស់កម្ពុជា យ៉ាងស្វាហាប់ និងមានការជឿជាក់ខ្ពស់នាថ្ងៃប្រកួតវគ្គចុងក្រោយនៅសណ្ឋាគាណាហ្គាវើល។

ជាលទ្ធផល នាងបានយកឈ្នះបេក្ខនារី ២៤រូបផ្សេងទៀត ដែលមានសមត្ថភាព និងសម្រស់ប្រហាក់ប្រហែលគ្នា។ក្រៅពី សំណាង អាលីណា ជយលាភីផ្សេងទៀតមាន បេក្ខនារី ថោង ម៉ាឡា ចំណាត់ថ្នាក់លេខ២(First Runna Up) លេខ៣(Second Runna Up) បានទៅលើបេក្ខនារី ចន សុទិម៉ា លេខ៤ ប៊ូគឹមថេង សុធីតា និងលេខ ៥ បានទៅបេក្ខនារី បុណ្យ កញ្ចនធីតា៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print