ភ្នំពេញ ៖ មន្ទីរប្រឆាំងគ្រឿងញៀននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះបានបេីកកិច្ចប្រជុំបូកសរុប លទ្ធផលនៃការបញ្ចូល ទិន្នន័យបទ ល្មើសគ្រឿងញៀនទៅក្នុងប្រព័ន្ធគ្រប់គ្រង(Database System) ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ និងបណ្តុះបណ្តាលស្តីពីការ ប្រើប្រាស់គ្រប់គ្រងបទល្មេីសគ្រឿងញៀន (Database System) លេីកទី៦ នៅសាលប្រជុំ នៃមន្ទីរប្រឆាំងគ្រឿងញៀន ។
កម្មវិធីនេះ ធ្វេីបទបង្ហាញដោយ លោកឧត្តមសេនីយ៍ត្រី អ៉ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងមានសិក្ខាកាម ជាមន្ត្រីជំនាញ មកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងអធិការដ្ឋាននគរបាលទាំង ១២ ខណ្ឌ (រាជធានីភ្នំពេញ) សរុប ៥៨នាក់ (ស្រី០៧) ៕ ដោយ ៖ ស សម
...