ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០១៥លើទឹកដីខេត្តកំពង់ធំ មានកំណើនកើនឡើងដល់ ១៥៣លើក លើ១២៧លើក បើប្រៀបធៀបទៅនិងឆ្នាំ២០១៤ មានការកើនឡើង២៦លើក ស្មើរនិង២០,៤៧% ក្នុងនោះស្រុកបារាយណ៍២៨លើក ស្រុកសន្ទុក៣៣លើក ស្រុកស្ទឹងសែន២១លើក ស្រុកកំពង់ស្វាយ៣៣លើក ស្រុកស្ទោង១៨ ស្រុកប្រាសាទបល្ល័ង្គ១០លើក ស្រុកប្រាសាទសំបូរ០៦លើក និងស្រុសណ្ដាន ០៤លើក។
គ្រោះថ្នាក់ទាំងនេះបណ្ដាលអោយស្លាប់មនុស្សចំនួន១១៧នាក់ លើ៩៦នាក់ កើនឡើង២១នាក់ ស្មើរនិង២១,៨៧% ស្រី១៩នាក់ ជនបរទេស២នាក់ រងរបួសធ្ងន់១១៤នាក់លើ៩៥នាក់កើនឡើង១៩នាក់ស្មើរ២០%ស្រី១៩នាក់ ជនបរទេស៤ នាក់ និងរងរបួសស្រាល ៥៤នាក់លើ ៦៩នាក់ថយចុះចំនួន១៥នាក់ ស្មើរនិង១១,៥៩% ស្រីចំនួន៨នាក់ បរទេស២នាក់ ព្រមទាំងខូចខាតម៉ូតូ ចំនួន ១៤៥គ្រឿង រថយន្ដធន់ស្រាល ចំនួន៥៣គ្រឿង រថយន្ដធន់ធ្ងន់២៨គ្រឿង និងយាន្ដផ្សេងៗចំនួន៣៤គ្រឿង ។
គ្រោះថ្នាក់ទាំងនេះបណ្ដាលមកពី ម៉ូតូបុកនិងម៉ូតូ២៥លើក ម៉ូតូបុកកង់២លើក ម៉ូតូបុកអ្នកថ្មើរជើង៥លើក ម៉ូតូបុករថយន្ដធន់ស្រាល៤១លើក ម៉ូតូបុករថយន្ដធន់ធ្ងន់១៧លើក ជិះម៉ូតូគ្រោះថ្នាក់ខ្លួនឯង ៦លើក ម៉ូតូបុករថយន្ដផ្សេងៗ១៩លើក រថយន្ដធុនស្រាលបុកអ្នកថ្មើរជើង៩លើក រថយន្ដធុនស្រាលបុកនិងរថយន្ដធុនស្រាល១លើក រថយន្ដធន់ធ្ងន់បុកនិងរថយន្ដធន់ស្រាល ១លើក រថយន្ដធន់ធ្ងន់បុករថយន្ដធន់ធ្ងន់៣លើក រថយន្ដធន់ស្រាលគ្រោះថ្នាក់ខ្លួនឯង ២លើក រថយន្ដធន់ស្រាលបុករម៉កម៉ូតូ១លើក រថយន្ដផ្សេងៗ៧លើកនិងគ្រោះថ្នាក់ផ្សេងៗទៀត សរុប១៥៣ករណី គ្រោះថ្នាក់ទាំងនេះនៅលើកំណាត់ផ្លូវជាតិលេខ ០៦ ចំនួន៩២ករណី ផ្លូវជាតិលេខ៦២ ចំនួន១៤ករណី ផ្លូវជាតិលេខ៧១ ០៥ករណី ផ្លូវជាតិលេខ២៦៤ ០២ករណី និងនៅលើកំណាត់ផ្លូវលំ ៤០ ករណី ។
លោកវរសេនីយ៍ កែវ ហ៊ួរ ស្នងការរងនិងជាប្រធានការិយាល័យសណ្ដាប់ធ្នាប់បានមានប្រសាសន៍ថាគ្រោះថ្នាក់ទាំងនេះបណ្ដាលមកពី មិនសូវគោរពច្បាប់ចរាចរណ៍ បើកបរក្នុងស្ថានភាពស្រវឹង មិនពាក់មួកសុវត្ថិភាព ប្រជែងក្នុងល្បឿនលឿន រំលោភអធិភាពឈ្វេងស្ដាំ មិនចេះអនុគ្រោះ ទាំងអស់នេះសុទ្ធតែជាប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្ស និសិត្ស ។ល។
ទទឹងនឹងនោះក្នុងគោលដៅទៅមុខយើងខិតខំផ្សព្វផ្សាយច្បាប់ រឹតបណ្តឹងច្បាប់ចរាចរណ៍ អប់រំនិងណែនាំអោយរៀនច្បាប់ចរាចរណ៍អោយបានគ្រប់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អោយស្ថិតនៅក្នុងកំរឹតទាបបំផុត ឬកុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ៕
ដោយ៖ ប៊ុន រិទ្ធី