ខេត្តកំពង់ធំ ៖ មានហេតុការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយភ្លៀងកក់ខែ នៅថ្ងៃទី២៨ខែមេសាឆ្នាំ២០១៩ គឺមានត្រីងាប់ប្រមាណ ២៥តោន នៅទន្លេឆ្មារស្ថិតនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំក្រោយទទួលនៅភ្លៀងខ្យល់មួយមេ ហេតុការណ៍នេះបានធ្វើអោយមនុស្សជាច្រើននៅក្នុងបណ្តាញសង្គមមានការងឿងឆ្ងល់យ៉ាងខ្លាំងថាតើ ហេតុអ្វីបានជាត្រីងាប់ច្រើនក្រោយភ្លៀង ? ទំនងដោយសារតែទឹកភ្លៀង និងទឹកបឹងមានសារធាតុនិងសីតុណ្ហភាពខុសគ្នាទើបធ្វើអោយត្រីងាប់ ។
តាមប្រភពព័ត៍មានពី លោក ហ៊ួន ផល នាយសង្កាត់រដ្នបាលជលផលពាមបាង បានរាយការណ៍នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះថា មូលហេតុដែលធ្វើអោយត្រីងាបបណ្ដាលមកពីមានខ្យល់ព្យុះមួយមេធំ រយះពេល២ម៉ោងនិង៥០នាទី ធ្វើអោយត្រីពុល ខណះពេលដែលទឹកកំពុងតែក្តៅផងនោះធ្វើត្រីងាបយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់២៥តោន ៕ប៊ុនរិទ្ធី
...