នគរបាលឃាត់ខ្លួននារីបម្រើខារ៉ាអូខេម្នាក់ លួចទ្រព្យសម្បត្តិភ្ញៀវ

ចែករំលែក៖

  ភ្នំពេញ៖ នារីស្រស់ស្អាតវ័យ២២ឆ្នាំម្នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាធ្វើការឃាត់ខ្លួនករណីអំពើលួចនាឡិកាដៃយកទៅបញ្ចាំ។ហេតុការនេះបានកើតឡើងកាលពីថ្ងៃទី២៩ មេសា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង​៥៧នាទី នៅចំណុចផ្ទះលេខ៥៣បេ តាមផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមាន ឈ្មោះ សួង លីលី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបំរើខារ៉ាអូខេ  ស្នាក់នៅបន្ទប់ជួលលេខ៩ ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (មានសារថាតុញៀន) ។
ចំណែកជនរងគ្រោះមាន ឈ្មោះ អុន មករា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនដឹកញ្ជូន  ស្នាក់នៅផ្ទះលេខ៥៣បេ តាមផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សម្ភារៈដកហូត ៖នាឡិកាដៃខ្សែស្បែក០១គ្រឿង ដាំត្បូងពណ៌ស (របស់ជនរងគ្រោះ) ។
សម្ភារៈបាត់បង់ ៖ទូរសព្ទ័ដៃ០៣គ្រឿង , ជញ្ជៀនពេជ្រ០១វង់ (របស់ជនរងគ្រោះ) ។
តាមការរៀបរាប់របស់ស្ត្រីរងគ្រោះបានអោយដឹងថា មុនពេលកើតកាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០១៩ វេលាម៉ោង០៧ និង៣០នាទីគាត់( ជនរងគ្រោះ) បានយកនាឡិកាដៃខ្សែ ០១គ្រឿង , ទូរសព្ទ័ដៃ០៣គ្រឿង , ជញ្ជៀន​ពេជ្រ០១វង់ ទុកលើក្តាអ៊ុតខោអាវក្នុងផ្ទះចំណុចកើតហេតុ រួចជនរងគ្រោះបានចូលទៅដេកក្នុងបន្ទប់ លុះព្រឹកឡើងក៍បាត់នាឡិកាដៃខ្សែ០១គ្រឿង , ទូរសព្ទ័ដៃ០៣គ្រឿង , ជញ្ជៀនពេជ្រ០១វង់ ។
លុះដល់ថ្ងៃទី២៩ ខែ ឆ្នាំ ដដែល វេលាម៉ោង១៨ និង៥៧នាទី ជនរងគ្រោះបានឃើញនាឡិកដៃដែលខ្លួនបាត់ នៅហ្នឹងដៃរបស់ជនសង្ស័យកំពុងយកទៅបញ្ចាំនៅម្តុំសង្កាត់ផ្បារថ្មីទី១ ខណ្ឌដូនពេញ ហើយជនគ្រោះ បាននាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍ទឹកថ្លា ធ្វើការសាកសួរ និងបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានទិញទូរសព្ទ័ដៃពីមនុស្សស្រីម្នាក់មិនស្គាល់ឈ្មោះ រួចខ្លួនបានយកនាឡិកាដៃខាងលើទៅបញ្ចាំ ក៍ត្រូវជនរងគ្រោះឃើញបាននាំខ្លួនប្រគល់ឲ្យសមត្ថិកិច្ចតែម្តង ។
 បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕តុង សីហា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print