ទិវាពលកម្មអន្តរជាតិ ១ខែឧសភា  ក្លាយទៅជាតិវាកម្សាន្ត ដ៏សម្បាយរីករាយសម្រាប់ពលករ

ចែករំលែក៖

កាលពីសម័យមុន​មានការរំលោភពំពាន់ទៅលើពលករ កម្មករ បង្កឲ្យមានការធ្វើបាតុកម្ម កូដកម្មជាច្រើន កើនឡើងនៅជុំវិញពិភពលោក ពិសេសគឺនៅថ្ងៃទី​១ខែឧសភា ដែលជាទិវាពលកម្មអន្តរជាតិ ។ ​ប៉ុន្តែនៅក្នុងឧកាសទិវាពលកម្មអន្តរជាតិ​ឆ្នាំ​២០១៩នេះ បានក្លាយទៅជាថ្ងៃនៃដំណើរកម្សាន្ត យ៉ាងសម្បាយរីករាយរបស់ ក្រុមពលករកម្មករទៅវិញ។

ពាក់ព័ន្ធនិងប្រវត្តិសាស្ត្រ ទិវាពលកម្មអន្តរជាតិ កើតឡើងដំបូងនៅអាមេរិក​ នាឆ្នាំ​១៨៨៦ ក្នុងទីក្រុឧស្សា​ហកម្ម​Chicago ​។  នៅថ្ងៃទី​១ខែឧសភាឆ្នាំ​១៨៨៦ ដោយសារតែតម្រូវការ​របស់ពលករ មិនបានបំពេញគ្រាប់គ្រាន់ ក្រុមពលករ កម្មករនៅទូទាំងអាមេរិក បាននាំគ្នា ធ្វើកូដកម្មនៅទូទំាងអាមេរិក​ ទាមទាបំពេញផលប្រយោជន៍របស់ពលករ ។

ដំបូង កូដកម្មនៅទីក្រុង​Chicago ​ដោយមានកម្មករជាង​៤មឺននាក់ ចូលរួម​ ។ នៅក្នុងថ្ងៃនេះដែរ នៅទូទាំងអាមេរិក មានការធ្វើកូដកម្មដល់ទៅ​៥ពាន់កន្លែង ​ក្នុងរយៈពេល​៨ម៉ោងថ្ងៃទី​១ខែឧសភាឆ្នាំ​១៨៨៦។ ក្រៅពី​អាមេក៏នៅមានប្រទេសជាច្រើន បាននាំគ្នាធ្វើកូដកម្មផងដែរ ។

នៅថ្ងៃទី​២០ខែមិថុនាឆ្នាំ​១៨៨៩ គឺ​៣ឆ្នាំក្រោយមហាកូដកម្មនោះ​នៅទីក្រុង ជីកាហ្គោ មានមហាសន្និបាទអន្តរជាតិធ្វើឡើងនៅទីក្រុងប៉ារីសប្រទេសបារាំង  ហើយបានកំណត់យកថ្ងៃទី​១ខែឧសភា ធ្វើជាទិវាពលកម្មអន្តរជាតិ​។

ទិវាពលកម្មអន្តរជាតិ​១ឧសភា  ត្រូវបានធ្វើឡើងនៅប្រទេសជាច្រើនជុំវិញពិភពលោក​ ដោយមានសកម្មភាពផ្សេងពីគ្នា ។ ប្រទេសខ្លះមានបានឈប់សម្រាក់ជាច្រើនថ្ងៃ និងប្រទេសខ្លះទៀតនាំគ្នាដង្ហែក្បួនបាតុកម្ម ទាមទា សិទ្ធ និងផលប្រយោជន៍ពលកម្ម។

នៅប្រទេសចិន  ក្នុងឱកាសនៃទិវាពលកម្មអន្តរជាតិ​ឆ្នាំនេះ គឺជាពេលវេលាដំណើរកម្សាន្តជាទ្រងទ្រាយធមបំផុត  ដោយមានការដំណើរនៅទូទាំងប្រទេស​ដល់ទៅ​១៦០លាន ជើងទាំងរថយន្តក្រុងនិង យន្តហោះ ។

ការធ្វើដំណើរកម្សាន្តច្រើន បែបនេះគឺដោយសារតែនៅក្នុងឆ្នំនេះ បានឈប់សម្រាក់ក្នុងឱកាសទិវាពលកម្មអន្តរជាតិ​ដល់ទៅ​៤ថ្ងៃ ចាប់ពីថ្ងៃទី​១ខែឧសភាដល់ថ្ងៃទី​៤ខែឧសភា​។​ ក្នុងរយៈពេល​១ម៉ោង​ក្រោយការប្រកាស ឈប់សម្រាក់​៤ថ្ងៃ  ចំនួនពលរដ្ឋ ស្វែងរក Tour ​កម្សាន្តនៅលើ CTrip ​កើនឡើងដល់ទៅ​៥០ភាគរយ​។​អ្នកទេសចរណ៍​មកពីជាង ៦១០ទីក្រុង ទាំងក្នុងនិងក្រៅប្រទេសបាន ​កក់ Tour កម្សាន្ត តាមរយៈ​ Ctrip ​ដោយក្រុមហ៊ុននេះបាននាំភ្ញៀវធ្វើដំណើរទៅកាន់ ៩០០កន្លែងនៅ​៩០ប្រទេស ជុំវិញពិភពលោក​។ ភាគច្រើនអ្នកទេសចរណ៍ ជាយុវជន​ ពីអាយុ​២០ឆ្នាំឡើង ។

ជាមួយគ្នានេះក្រុមហ៊ុនដឹកអ្នកដំណើរតាមផ្លូវដែករបស់ចិន ក៏បាន បង្កើន​ជើងរថភ្លើងបន្ថែមទៀត ។ តាមគម្រោង អ្នកធ្វើដំណើរតាមផ្លូវដែលមានដល់ទៅ​៦៩លាននាក់ ចាប់ពីថ្ងៃទី​៣០ដល់ថ្ងៃទី ៤ខែឧសភា​​ កើន​១១ភាគរយ ប្រៀបធៀបនិងឆ្នាំ​២០១៨។

ក្នុងពេលដែលចិនប្រារព្ធទិវាពលកម្មអន្តរជាតិជាថ្ងៃសម្បាយរីករាយ ជាថ្ងៃធ្វើដំណើរកម្សាន្តជាច្រើន ។ចំណែកប្រទេសខ្លះទៀត​ បានឈប់សម្រាក់តែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី​១ខែឧសភា ។

នៅប្រទេសអាល្លឺម៉ង​​យប់ថ្ងៃទី​៣០​ខែមេសា ពលរដ្ឋមួយចំនួនធំមិនបានដេកនោះឡើយដោយ​ធ្វើពិធីជប់​លៀងនៅខាងក្រៅរហូតដល់ថ្ងៃទី​១ខែឧសភា។ ប្រទេសជាច្រើនផ្សេងទៀតនៅតំបន់អឺរ៉ុប ដូចជា​​បារាំង អ៊ីតាលី អេស្បាញ​ ស្លូវ៉ាគី​… គឺមានពិធីជប់លៀងដូចគ្នា​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print