ភ្នំពេញ៖ តាមប្រភពព័ត៌មានច្បាស់ការមួយបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានទីតាំង ល្បែងស៊ីសងកក់ឆ្នោតវៀតណាមចំនួន ពីរកន្លែង ស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧ មករា កំពុងតែបើក លេងយ៉ាងរលូនដោយចំហក្រោមក្រសែភ្នែកអាជ្ញាធរមូលដ្ឋាន។
ទីតាំងទី មួយត្រូវបានគេដឹងថាស្ថិតនៅតាមបណ្ដោយផ្លូវ លេខ ១៣៧ក្នុងផ្សារសេរីភាព ចំណែកទីតាំងមួយទៀតស្ថិតនៅផ្ទះវេរលុយយិហោtrue money ផ្ទះលេខ ៥៦Aផ្លូវ ១៤៣ ។ បើតាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា ទីតាំងទាំងពីរខាងលើនេះ សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានមិនហ៊ានមកក្បែរនោះទេ ដោយ ខ្លាចឥទ្ធិពលនិងអំណាច របស់បុគ្គលម្នាក់ឈ្មោះរាជដែលគេដឹងថាជាដៃស្ដាំរបស់មេឆ្នោតដែលមានឥទ្ធិពលម្នាក់នៅក្នុងរាជធានីភ្នំពេញ។
បើយោងតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលបានចែងច្បាស់ថាក្នុងមូល ដ្ឋានគ្មានទេល្បែងស៊ីសង តែនេះបែជាមានល្បែងស៊ីសងកត់ឆ្នោតវៀតណាមបើកលេងយ៉ាងរលូនទៅវិញ នៅក្នុងទឹកដីខណ្ឌ៧ មករាក្រោមការគ្រប់គ្រងរបស់លោកលីម សុភាអភិបាលនៃគណៈអភិបាលខណ្ឌ ចាំមើលតើលោកលីម សុភា លោកនឹងមានវិធានការយ៉ាងណាចំពោះទីតាំងល្បែងស៊ីសង គត់ឆ្នោតវៀតណាមទាំងពីរកន្លែងនៅក្នុងសង្កាត់វាលវង់នេះបើគេអះអាងថាមានអ្នកមានអំណាចនិងឥតទ្ធិពលកាងនៅពីក្រោយបែបនេះ ៕ ដោយ ៖ ស សម
...