យ៉ាងហោចណាសក៏មានមនុស្ស ៥នាក់ស្លាប់និង១០នាក់រងរបួស និងម្នាក់បាត់ខ្លួន ក្នុងហេតុការកបាល់ហោះពីរគ្រឿងបុកគ្នានៅលើអាកាសជិតឆ្នេរសមុទ្រ Alaska អាមេរិកកាលពីថ្ងៃទី១៣ខែឧសភា ។
អ្នករងរបួសទាំង១០នាក់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ការបុកគ្នានេះ បានកើតឡើងនៅតំបន់ Coon Cove រដ្ឋអាឡាស្កា ។ តាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បញ្ជាក់ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ថា កបាលហោះហោះ de Havilland DHC-2 Beaver និង de-Havilland Otter DHC-3 “បានបុកគ្នានៅពាក់កណ្តាលអាកាស ក្រោមកាលៈទេសៈមួយដែលមិនបានដឹងច្បាស់” ។
អាជ្ញាធរក្នុងតំបន់ បានបានប្រាប់ ក្រុម FAA ថា មានមនុស្ស៥នាក់ ស្ថិតនៅលើកបាលហោះធុនតូច Beaver ហើយនិងមនុស្ស១១នាក់ផ្សេងទៀត ស្ថិតនៅលើយន្តហោះធុនតូច Otter ។
អ្នកនាំពាក្យមន្ទីរពេទ្យ លោកស្រី Mischa Chernick បានប្រាប់ ABC News ថា អ្នករងរបួសចំនួន១០នាក់ បានបញ្ជូនទៅមជ្ឈមណ្ឌលសុខភាពសន្តិភាព Ketchikan ។ វេជ្ជបណ្ឌិត Chernick បានថ្លែងថា អ្នកជំងឺបីនាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង៧នាក់ស្ថិតក្នុងស្ថានភាពប្រក្រតី ។
កបាលហោះទាំងពីរគ្រឿងនេះ បានហោះហើរកម្សាន្ត តាមរយៈដំណើរកម្សាន្ត Princess Cruise Lines ។ ក្រុមហ៊ុននេះបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់ បណ្តាញព័ត៌មាន ABC News ថា មានមនុស្ស៥នាក់បានស្លាប់ ៕