កងកម្លាំងរក្សាសន្តិភាពពីកងទៀតត្រូវបានប្តូរវេននៅប្រទេសម៉ាលី

ចែករំលែក៖

ភ្នំពេញៈនាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួល បន្ទុកការងារបព្ជូានកងកម្លាំងកម្ពុជា ចូលរួមបំពេញ បេសកក ម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋម ន្ត្រី ព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ ទាហានមួកខៀវកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ ៨១៩ និងកងកំទេចគ្រាប់មិនទាន់ផ្ទុះលេខ២៣១ ចេញបំពេញ បេសក កម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ា លី នាថ្ងៃនេះ និងសូមកោតសរសេីរចំពោះគណៈកម្មាធិការជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំ ណល់សង្គ្រាម ព្រមទាំងស្ថាប័នពាក់ពាន់ដទៃទៀត ឱយដំណេីរការនាវេលានេះប្រព្រឹត្តទៅដោយរលូន។

ពិធីនេះប្រព្រឹត្តិទៅនៅរសៀលថ្ងៃសុក្រ ១៤កេីតខែ ពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ នាចំណតអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ដោយ មានការអព្ជេាីញចូលរួម ពីភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋ អាណព្យាបាល ក្រុមគ្រួសារច្រេីនរូបទៀតផងដែរ ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណី អនុប្រធានគណៈក ម្មាធិការជាតិ បានឱយដឹងថា:កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ ៨១៩ និងកងកំទេចគ្រាប់មិនទាន់ផ្ទុះលេខ២៣១ ចេញបំពេញបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី ដេីម្បីប្តូរវេន កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ១៩៨ និងកងកំទេចគ្រាប់មិនទាន់ផ្ទុះលេខ ១៣២ ដែលត្រូវបព្ចាប់បេសកកម្ម និងធ្វេីមាតុភូមិនិវត្តន៍ នាពេលដ៏ខ្លីខាងមុខនេះ។

គួរបព្ជាាក់ផងដែរថា: ឆ្នាំនេះគឺជាខួបលេីកទី១៣ គិតចាប់តាំង ពីឆ្នាំ ២០០៦ដែលកម្ពុជាបានបព្ចូាន កងកម្លាំងមួកខៀវចូលរួម បេសកកម្មរក្សាសន្តិភាពរបស់(អ.ស.ប) ចំនួន ៦០៥៣ នាក់ នារី ២៩៥នាក់។បច្ចុប្បន្នកម្ពុជា បំពេញបេសកកម្មនៅប្រទេស ៥ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លី បង់ អាហ្វ្រិកកណ្តាល និងម៉ាលី ៕សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print