មេដឹកនាំនៅជុំវិញពិភពលោក មិនបានខិតខំអស់ពីសម្ថភាព ក្នុងការទប់ស្កាត់ បម្រែបម្រួលអាកាសធាតុ បង្កឲ្យមានគ្រោះមហន្តរាយកាន់តែខ្លាំងដល់មនុស្សជាតិ និងបំផ្លាញភពផែនដីទាំងមូល។ ពិសេស គឺជំនាន់ក្រោយ ត្រូវរស់នៅយ៉ាងវេទនា ដោយសារតែ លទ្ធផលនៃជំនន់មុន បន្សល់ទុក។ ចំណុចទាំងនោះហើយបានជាក្រុមសិស្ស ដែលជាយុវជនជំនាន់ក្រោយ នៅ១២៥ប្រទេស កាលពីថ្ងៃទី២៤ខែឧសភាបានដង្ហែរក្បួនកូដកម្ម ទាមទារដ្ឋាភិបាល ប្រទេសរបស់ខ្លួន ការពារបរិស្ថាន។
សិស្សរាប់រយពាន់នាក់បាននាំគ្នាដង្ហែក្បួនកូដកម្មនៅ១៦៦៤ ទីក្រុង ក្នុង១២៥ប្រទេសជុំវិញពិភពលោក អំពាវនាវឲ្យពិភពលោករួមគ្នាទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ កូដកម្មពិភពលោក របស់ក្រុមសិស្ស ដែលជាជំនន់ក្រោយរបស់ពិភពលោក មានឈ្មោះថា«Fridays For Futere»ដែលបានបង្កើនឡើងតាំងពីខែសីហាឆ្នាំ២០១៨ ដោយសិស្សអាយុ១៥ឆ្នាំ ឈ្មោះ Swde Greta Thunberg ។
សិស្សឈ្មោះ Thunberg បាននិយាយទៅកាន់សារព័ត៌មាន Time របស់អាមេរិកថា «ថ្ងៃទី២៤ខែឧសភា គឺជាឱកាសចុងក្រោយ ដើម្បីដាក់គំនាប់ទៅលើសភាអឺរ៉ុប អ្នកនយោបាយ ផ្តោតការយកចិត្តទុកដាក់ច្រើនជាងនេះទៅលើ បម្រែបម្រួលអាកាសធាតុ។
សកម្មភាព ខាងលើរបស់ សិស្សឈ្មោះ Thunberg បានក្លាយទៅជាព្រឹត្តិការណ៍សកល ដោយមានសិស្សនៅ១២៥ប្រទេសនិង ១៦៦៤ទីក្រុង ចូលរួមដង្ហែរក្បួនកូដកម្ម ការពារផែនដីដូចគ្នា។ ក្រុមសិស្សបានអំពាវនាវដល់ រដ្ឋាភិបាលប្រទេសរបស់ខ្លួន កាត់បន្ថយឧស្ម័នពុល បញ្ចេញចូលក្នុងបរិយាកាស។
ក្រុមសិស្សសាលានៅប្រទេសអូស្ត្រាលីបានអំពាវនាវដល់រដ្ឋាភិបាលបង្កើត ការប្រើប្រាស់ថាមពលព្រះអាទិត្យ ខ្យល់ ១០០ភាគរយ នៅឆ្នាំ២០៣០ បញ្ចប់ការប្រើប្រាស់ថាមពលបរមាណូ ដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ៕