ភ្នំពេញ ៖ មន្ត្រីនគរបាលមួយរូបដែលចូលនិវត្តន៍ បានសម្រេចចិត្តលោតពីលើអគារកម្ពស់ជាន់ទី៤ បណ្តាលធ្លាក់មកក្រោមស្លាប់មួយរំពេច នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ លាវ វាន់ណារិន អាយុ៥៨ឆ្នាំ ជាមន្រ្តីចូលនិវត្តន៍ ស្នាក់នៅផ្ទះលេខ២២០E2 ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មិនមានប្រភពច្បាស់លាស់បញ្ជាក់ពីការលោតសម្លាប់ខ្លួនមន្ត្រីរូបនេះទេ ប៉ុន្តែគេអាចដាក់ការសង្ស័យទៅ លើវិបត្តិណាមួយ ។
សពតម្កល់នៅវត្តសំបួរមាស នៅពេលសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕
...