Huawei ប្តឹងរដ្ឋាភិបាលអាមេរិក បំពានច្បាប់ ស្នើឲ្យលុបច្បាប់ទណ្ឌកម្ម

ចែករំលែក៖

ក្រុមហ៊ុនបច្ចេកវិទ្យា  Huawei ​បានបញ្ជាក់ថា សកម្មភាពបំពានច្បាប់​ ដោយការដាក់ទោស​ ផាក់ពិន័យ​ ដោយមិនបានឆ្លងកាត់ការកាត់ក្តី។

ក្រុមហ៊ុន Huawei Technologies អ្នកផ្គត់ផ្គង់​ឧបករណ៍សម្ភារៈទូរគមនាគមន៍ធំបំផុតនៅលើពិភពលោក​  នៅថ្ងៃទី​២៩ខែឧសភានេះ​បានសម្រេច ដាក់ពាក្យបណ្តឹង​ឡើងទៅកាន់តុលាការសហរដ្ឋ អាមេរិក​នៅ Texas ​ ពាក់ព័ន្ធនិងច្បាប់ហាមប្រាម ផលិតផលរបស់ក្រុមហ៊ុន​។ មេធាវី ក្រុមហ៊ុន Huawei ​បានបញ្ជាក់ថា ច្បាប់ការពារសន្តិសុខជាតិ​អាមេរិក ២០១៩​(NDAA)សំដៅទៅលើក្រុមហ៊ុន huawei ជារឿងខុសច្បាប់​ ។

សកម្មភាពហាមប្រាមបច្ចេកវិទ្យា  Huawei នៅលើទីផ្សាអាមេរិក គឺជារឿង ខុសច្បាប់​ ហើយការហាមប្រាមនោះ មិនឆ្លងកាត់ការកាត់ក្តី​តាមច្បាប់ ។ ទាំងនោះគឺជាកំហុសយ៉ាងធំរបស់រដ្ឋាភិបាលអាមេរិក​។

សកម្មភាពវាយប្រហារទៅលើក្រុមហ៊ុន​ Huawei  របស់អាមេរិក ដោយសារតែបច្ចេកវិទ្យា​អាមេរិក ធា្លក់ចុះចាញ់ប្រៀប បច្ចេកវិទ្យារបស់ចិន ។ទាំងនោះហើយទើប អាមេរិក សម្រេច កាត់ផ្តាច់ក្រុមហ៊ុនHuawei ​រារាំងការរីកចំរើន​ របស់ក្រុមហ៊ុននេះដើម្បីទុកពេលឲ្យក្រុមហ៊ុនអាមេរិក​បង្កើនការអភិវឌ្ឍន៍ផលិត​៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print