(វិភាគ)​ ៖ អ៊ីរ៉ង់ប្រកាន់គោលជំហរដោយត្រៀមលក្ខណៈទប់ទល់អាមេរិក មិនពិភាក្សាជាដាច់ខាត

ចែករំលែក៖

អ៊ីរ៉ង់បានរក្សាគោលជំហរ របស់ខ្លួនដោយមិនចចារអត់ប្រយោជន៍ជាមួយអាមេរិកទៀតឡើយ ក្រោយថ្នាក់ដឹកនាំអាមេរិក​ ប្រែក្រឡាស ជាបន្តបន្ទាប់។  មិនតែប៉ុណ្ណោះ អ៊ីរ៉ង់ បានត្រៀមលក្ខណះ យោធានិងអាវុធសម្រាប់ទប់ទល់អាមេរិក។

ក្រោយពេលប្រធានាធិបតីអ៊ីរ៉ង់លោក  Hassan Rouhani ​ផ្តល់សញ្ញា​ថា អ៊ីរ៉ង់ អាចនឹងរៀបចំជួបពិភាក្សាជមួយអាមេរិក ប្រសិនបើរាល់ការដាក់ទណ្ឌកម្មត្រូវបានលុបចោល​។ នៅថ្ងៃទី​៣០ខែឧសភានេះ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់​លោក​ Ayatollah Ali Khamenei ​បានបញ្ជាក់ថា អ៊ីរ៉ង់និងមិនពិភាក្សាជាមួយអាមេរិកជាដាច់ខាត។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់ ប្រធានាធិបតីដូណាលត្រាំ បានដកកិច្ចព្រមព្រៀងបរមាណូ ដែលបានចុះហត្ថលេខាជាមួយអ៊ីរ៉ង់កាលពីឆ្នាំ​២០១៥​ ហើយតាំងពីពេលនោះមកអ៊ីរ៉ង់បានដាក់គំនាប់យ៉ាងខ្លាំងទៅលើ សេដ្ឋកិច្ច អ៊ីរ៉ង់ ។ អាមេរិកបានបិទរាល់ការលក់ប្រេងទៅក្រៅប្រទេស ហើយប្រទេសដែលទិញប្រេងពីអ៊ីរ៉ងនឹងត្រូវទទួលរងទណ្ឌកម្មផងដែរ​។

កាលពីដើមសប្តាហ៍កន្លងមក ប្រធានាធិបតីដូណាលត្រាំ​បានប្រកាសថា អ៊ីរ៉ង់អាចនឹងវិលត្រឡប់មកពិភាក្សា ដើម្បីឈានដល់កិច្ចព្រមព្រៀងថ្មី​។

ឆ្លើយតបទៅនឹង ការប្រកាស់របស់លោកត្រាំ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់​លោក​ Khamenei ​បានញ្ជាក់ថា«យើង​ធ្លាប់បានលើកឡើង នាពេលកន្លងមក ថា នឹងមិនមានកិច្ចពិភាក្សា ជាមួយអាមេរិកទៀតឡើយ ដោយកិច្ចពិភាក្សា មិនទទួលបានផលប្រយោជន៍អ្វីឡើយមានតែបំផ្លាញបន្ថែមតែប៉ុណ្ណោះ​»។

សូមបញ្ជាក់ផងដែរថា មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ គឺ​ជាអ្នក សម្រេចរាល់គោលនយោបាយដែលមានវិវាទនៅក្នុងប្រទេស និងអន្តរជាតិ ។ មិនតែប៉ុណ្ណោះ លោកគឺជា មេទ័ពជាន់ខ្ពស់ របស់ឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់។

កាលពីសប្តាហ៍កន្លងមក មន្ទីបញ្ចកោណអាមេរិកបានប្រកាស បញ្ជូនកម្លាំងទាហាន​៩០០នាក់ ទៅកាន់តំបន់មជ្ឈិបូព៌ា  និងបន្ថែមបុគ្គលិក​៦០០នាក់ទៀត​ អមដោយពាក់សម្តីថា​ បង្កើនកម្លាំងការពារប្រឆាំងអ៊ីរ៉ង់នៅក្នុងតំបន់។

ការបញ្ជូនអាវុធ  យន្តហោះទម្លាក់គ្រាប់ មីស៊ីល​ Patriot ​របស់អាមេរិកទៅកាន់តំបន់ជម្ឈិបូព៌ា គឺដើម្បីការ​ពាររាល់ការប៉ុនប៉ងវាយប្រហារពីទាហានអ៊ីរ៉ង់ទៅលើទីតាំងអាមេរិកនៅតំបន់ជម្ឈិបូព៌ា​។

អាមេរិកកាន់តែបារម្ភក្រោយពេលអ៊ីរ៉ង់បានសាកល្បងអាវុធមីស៊ីលទំនើបបំផុតពីទីតាំងអាថ៍កាំបាំងមួយ​​ ។ កម្លាំងទាហានអ៊ីរ៉ង់បានត្រៀមលក្ខណរួចជាស្រេចនៅក្នុងការ ទប់ទល់និងវាយប្រហារទៅលើកម្លាំងទាហានអាមេរិកប្រសិនបើរងការវាយប្រហារនោះ។

រុស្ស៊ីក៏បានជួយដល់ប្រទេសអ៊ីរ៉ង់ផងដែរ ដោយបានផ្តល់ព័ត៌មានចារកិច្ច ក៏ដូចជាបញ្ជូនក្រុមអ្នកឯកទេស ស្តីពីយុទ្ធសាស្ត្រធ្វើសង្គ្រាម ។អ៊ីរ៉ង់ បានស្នើរ ដល់ រុស្ស៊ីឲ្យបញ្ជូនទាហានមកឈរជើងនៅអ៊ីរ៉ង់ តែរុស្ស៊ីមិនយលព្រម ឡើយដោយគ្រាន់តែផ្តល់ប្រឹក្សាយោធាតែប៉ុណ្ណោះ។

លើកពីនេះទៅទៀតអាមេរិកបានបញ្ជូន នាវាចម្បាំងជាច្រើន និងនាវាផ្ទុកយន្តហោះ ទៅកាន់តំបន់សមុទ្រជិត ប្រទេសអ៊ីរ៉ង់។​ ប៉ុន្តែអ៊ីរ៉ង់បានប្រកាសថា នាវាផ្ទុកយន្តហោះ លែងជាការបារម្ភទៀតហើយ ដោយអ៊ីរ៉ង់អាចកម្ទេចនាវាផ្ទុកយន្តហោះអាមេរិកគ្រប់ពេល។

អាម៉េរិកកាលពីពេលថ្មីៗបានបង្កើនវត្តមានយោធារបស់ខ្លួននៅមជ្ឈិមបូព៌ា ចំពេលភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់។ក្នុងចំណោមវត្តមានយោធានេះ រួមមាននាវាផ្ទុកយន្តហោះដែលអាម៉េរិកបានបញ្ជូនទៅកាន់តំបន់ឈូងសមុទ្រពែក្ស ក្នុងបំណងរារាំងអ្វីដែលខ្លួនអះអាងថាការគំរាមរបស់អ៊ីរ៉ង់។

ទោះជាយ៉ាងណា មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម ឧត្តមសេនីយ៍ហូសេន សាឡាមី បានអះអាងថា រដ្ឋាភិបាលក្រុងតេហេរ៉ង់លែងព្រួយបារម្ភអំពីនាវផ្ទុកយន្តហោះនេះទៀតហើយ ដោយសារតែអ៊ីរ៉ង់ឥឡូវមានមធ្យោបាយដើម្បីទប់ទល់។យោងតាមលោក ហូសេន សាឡាមី អ៊ីរ៉ង់មានប្រព័ន្ធមួយដែលអាច«បង្វែរកាំជ្រួចផ្លោង»ទៅកាន់គោលដៅចល័តណាមួយ ដោយលោកបានហៅវាថាជា« អព្ភូតហេតុនៃបច្ចេកវិទ្យា »ដែលមានតែប្រទេសបីបួនដែលមាន។

លោកថា «សេណារីយ៉ូនាវាផ្ទុកយន្តហោះចប់ហើយសម្រាប់យើង។សព្វថ្ងៃយើងជាមហាអំណាចមិនចេះចាញ់មួយ ដោយសារយើងធ្លាប់ផ្ចាញ់សេណារីយ៉ូរបស់សត្រូវទាំងអស់»។

ការអួតអាងរបស់មេទ័ពអ៊ីរ៉ង់រូបនេះកើតឡើងចំពេលមេដឹកនាំជាន់ខ្ពស់របស់ខ្លួន លោក អាយ៉ាតុឡា អាលី ខាមេនី បាននិយាយកាលពីថ្ងៃពុធទី២៩ឧសភាថា អ៊ីរ៉ង់នឹងមិនចរចាជាមួយអាម៉េរិក។តែប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសសាន រ៉ូហានី បាននិយាយថា រដ្ឋាភិបាលក្រុងតេហេរ៉ង់ត្រៀមពិភាក្សាជាមួយអាម៉េរិកបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដកទណ្ឌកម្មនិងឈប់ដាក់សម្ពាធលើអ៊ីរ៉ង់។

ក្នុងពេលជាមួយគ្នា លោកអាយ៉ាតុឡា អាលី ខាមេនីបាននិយាយថា«អ៊ីរ៉ង់មិនបានត្រៀមខ្លួនធ្វើការពិភាក្សាលើប្រធានបទខ្លះជាមួយប្រទេសផ្សេងៗទេ ដូចជាបញ្ហាស្នូលនៃបដិវត្តន៍ និងបញ្ហាយោធារបស់យើង…»។

សូមបញ្ជាក់ថា ភាពតានតឹងរវាងអាម៉េរិកនិងអ៊ីរ៉ង់បានកើនឡើងតាំងពីកាលពីឆ្នាំមុននៅពេលអាម៉េរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ជាមួយអ៊ីរ៉ង់ជាឯតោភាគី និងបានចាប់ផ្តើមដាក់ទណ្ឌកម្មឡើងវិញលើសាធារណរដ្ឋអ៊ីស្លាមនេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print