ចំណតរថយន្ថឈ្នួលអណាធិបតេយ្យនៅក្នុងខណ្ឌដូនពេញជាច្រើនទីតាំងឈប់ចតចាប់ម៉ូយប្រសេកប្រសាចពេញផ្លូវអាជ្ញាធរខណ្ឌមិនខ្វាយខ្វល់

ចែករំលែក៖

ភ្នំពេញ​ ៖​ ជាទូទៅនៅតាមតំបន់ផ្សារនានានៅក្នុងរាជធានីភ្នំពេញ​ ដូចជាផ្សារដើមគរ​ ផ្សារអូឬស្សី​ ផ្សារធំថ្មីសុទ្ធសឹងតែមានចំណតសម្រាប់រថយន្តឈ្នួល​ ដែលអាចឈប់ទៅតាមចំណតរបស់ខ្លួន​ គ្រាន់តែបងសេវាកម្មថ្លៃចំណតជូនទៅប្រធានផ្សារតែប៉ុណ្ណោះ​ ជាក់ស្ដែងរថយន្តតាក់ស៊ីជាច្រើនដែលដឹកភ្ញៀវដោយមិនចូលចំណត​ បានឈប់រថយន្តតាមតំបន់ផ្លូវតូចធំនានាដើម្បីចាប់មួយនឹងគេចពីការបង់ថ្លៃចំណត​ ជាក់ស្ដែងប្រជាពលរដ្ឋឃើញថារថយន្តឈ្នួលជាច្រើនមិនបានចូលចំណតនឹងបានឈប់តាមតំបន់ផ្លូវធំតូចចាប់មួយប្រសេកប្រសាចមើលទៅដូចជាគមានសណ្ដាប់ធ្នាប់​  ជាក់ស្ដែង​ ក្នុងនោះផងដែរគាត់ក៏បានឃើញមានអ្នកដើរប្រមូលលុយជាប្រចាំ​   ប៉ុន្តែមិនដឹងថាអ្នកដើរប្រមូលលុយនោះជានរណាឲ្យប្រាកដមិនដឹងថាអាជ្ញាធរមូលដ្ឋាន ឬខាងសង្កាត់ខណ្ឌនោះទេ។​
​    សម្រាប់រថយន្តឈ្នួលដែលធ្វើការឈប់ចាប់មូយជាច្រើនទីតាំងនោះមានដូចជាផ្លូវ 806 ក្បែរនិងរបងវត្តស្រះចកក្រោមស្ពានជ្រោយចង្វា​  មុខរ៉ារទេះភ្លើងក្បែរការ៉ាស់សាំងតូតាល់និង​  មានចំណតផ្សេងៗតូចធំជាច្រើនទៀតក្នុងខណ្ឌដូនពេញ​ ដែលសុទ្ធសឹងជាចំណតរថយន្តអណាធិបតេយ្យមិនមានការអនុញ្ញាត​ ប៉ុន្តែបែរជាអាចឈប់ចាប់មូយប្រសាចពេញផ្លូវដោយមិនខ្វល់ពីអាជ្ញាធខណ្ឌដូនពេញ។

​     បន្ថែមទៀតនោះប្រជាពលរដ្ឋបានហៅចំណតរថយន្តឈ្នួលដែលបង្កេីតដោយខ្លួនឯងនេះថា​ ចំណតរថយន្តអណាធិបតេយ្យ​ ដែលរថយន្តឈ្នួលជាច្រើនបានមកឈប់ប្រមូលផ្ដុំគ្នាម្ដងបន្តិចម្ដងៗកាន់តែច្រើនទៅៗ​ ដែលសុទ្ធសឹងតែជារថយន្តមិនចូលចំណតឈប់តាមតំបន់ផ្លូវតូចធំ​ មកឈប់រចាប់មួយប្រសេកប្រសាចហាក់បីដូចជាគ្មានសណ្ដាប់ធ្នាប់​ ក្នុងនោះអាជ្ញាធខណ្ឌដូនពេញ​ ហាក់បីដូចជាមិនខ្វាយខ្វល់​ និងមិនមានវិធានការពីបញ្ហាទាំងអស់នេះឡើយ​ ក្នុងនោះដែរប្រជាពលរដ្ឋក៏សូមសំណូមពរទៅអាជ្ញាធរមូលដ្ឋានសង្កាត់​ ខណ្ខដូនពេញ​ ជាពិសេស​ លោកអភិបាលខណ្ឌដូនពេញ​ លោក​ សុខ​ ពេញវុធ​ សូមមេត្តាយកចិត្តទុកដាក់ពាក់ព័ន្ធជាមួយនឹងចំណតរថយន្តឈ្នួលសេះហោះដែលមិនមានច្បាប់អនុញ្ញាតិ​ តែឈប់និងបង្កើតជាចំណតដោយខ្លួនឯងដោយមិនខ្វល់ពីអាជ្ញាធរ៕ជ្រោយពេជ្រ

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print