ឈាមស្រែកស្បែកហៅ!ឃាតករចាញល្បិចបញ្ឆោតព្រះរាជអាជ្ញាចាប់ឃាតករវាយខ្នោះបានដោយងាយបន្ទាប់លួចធ្វើឃាតគេបានសំរេចតែមិនស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ឈាមស្រែកស្បែកហៅ !អំពើប៉ុនប៉ងមនុស្សឃាតគិតទុកជាមុនដ៏សាហាវបានកើតឡើងក្នុងទឹកដីខេត្តកំពង់ធំ ដោយជនរងគ្រោះមិនស្លាប់ដូចបំណងប្រាថ្នារបស់ជនសង្ស័យ បែរជាជាប់អន្ទាក់របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ និងសមត្ថកិច្ចនគរបាលប្រើល្បិចផ្សព្វផ្សាយព័ត៌មានមិនពិតមួយដើម្បីឈានទៅដល់ឃាត់ខ្លួនជនសង្ស័យបានសម្រេចនៅម៉ោង០៦និង៣០នាទីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៩  ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យឈ្មោះ  ឃឹមឈី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិកងមាស ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ  យោងតាមសេក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថាកាលពីវេលាម៉ោងប្រហែល១៥និង៣០នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩កន្លងទៅ មានអំពើឃាតកម្មមិនបានសម្រេចមួយ កើតឡើងនៅចំនុចផ្លវលំភូមិកងមាស ឃុំព្នៅ ស្រុកសន្ទុក ខណៈពេលដែលបាត់ឱពុក កូនបានដើរតាមរកក៏ប្រទះឃើញឳពុកដេកសន្លប់ហើយមានរបួសឈាមស្រោចពេញមុខ និងដងខ្លួនពោពេញទៅដោយស្នាមរបួស នៅត្រង់ចំនុចក្បាលនិងមុខចំនួន៤កន្លែង ។

 ជនរងគ្រោះមានសភាពរបួសធ្ងន់ធ្ងរជាទីបំផុត តែសំណាងល្អមិនស្លាប់ ក្រោមផ្លែពូថៅ និងដំបងរបស់ជនល្មើសឡើយ  ! ជនរងគ្រោះត្រូវបាន សាច់ញាតិក្រុមគ្រួសារ ដឹកយកមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកោសម:(ពេទ្យលោកសង្ឃ) ក្រោយពីកើតហេតុព្រះរាជអាជ្ញាបានបញ្ជារចុះសើបអង្កេតជាបន្ទាន់!សមត្ថកិច្ចបានធ្វើការពិនិត្យស្លាកស្នាមរបួសលើជនរងគ្រោះនិងការពិនិត្យកន្លែងកើតហេតុនិងតាមទៅពិនិត្យជនរងគ្រោះដល់មន្ទីរពេទ្យថែមទៀត។

  លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោយពីបានបើកការស៊ើប អង្កេតទើបដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានដើរទៅព្រៃខាងក្រោយផ្ទះតែម្នាក់ឯង ក្រោយមកក៏មាន បុរសម្នាក់ ដែលជាជនសង្ស័យបានពួនស្ទាក់វ៉ៃគាត់ហើយកាប់និងពូថៅបណ្តាលឲ្យដេកស្តូកស្តឹងជនប្រព្រឹត្តគិតថាស្លាប់បាត់ហើយ ក៏រត់គេខ្លួនទៅ  ចំណែកបងប្អូនជនរងគ្រោះបានប្រទះឃើញជនរងគ្រោះហើយក៏ដឹកទៅមន្ទីរពេទ្យ ក្នុងអាការៈធ្ងន់ធ្ងរ ក្នុងហេតុការណ៏នោះក៏មិនទាន់ដឹងថា អ្នកណាជាជនដៃដល់នោះទេ ក្រោយពីសភាពជនរងគ្រោះដឹងខ្លួន ក៏បានប្រាប់សមត្ថកិច្ចពីមុខសញ្ញាដែលជាជនសង្ស័យ ដែលឈ្មោះ ស៊ុ សៀងហោ  ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិកងមាស ឃុំព្នៅ ស្រុកសន្ទុក ជាមួយគ្នា ។

លោក អ៊ិត សុធា បានបន្តថា ដើម្បីចាប់ជនល្មើសបាន លោកបានប្រើល្បិចបញ្ឆោតស្វាឲ្យស៊ីចេក ដោយប្រាប់ទៅជំនាញនិងក្រុមគ្រួសាររបស់គាត់ថាជនរងគ្រោះឈ្មោះ ឃឹម ឈី បានស្លាប់បាត់បង់ជីវិតហើយ ទើបធ្វើឲ្យជនសង្ស័យមិនមានការប្រុងប្រយ័ត្ន ហើយមិនរត់គេចខ្លួនដោយសារមិនមានភស្តុតាងណា បញ្ជាក់ថាខ្លួនជាអ្នកប្រព្រឹត្តទៅលើជនរងគ្រោះ! ដោយនឹកស្មានថាជនរងគ្រោះស្លាប់មែន! ក្រោយមកអធិការដ្ឋាននគរបាលស្រុកសន្ទុកតាមបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនិងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាក៏ឈានទៅដល់ការឃាត់ខ្លួនតែម្តង។

លោក អ៊ិត សុធា ព្រះរាជអាជ្ញា ខេត្តកំពង់ធំ បានអោយដឹងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នេះថា ជនសង្ស័យបានបញ្ចូនដាក់ពន្ធនាគារបាតហើយ៕ប៊ុនរិទ្ធី

 

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print