ឈ្មួញចាក់ដីលុបប្រព័ន្ធប្រឡាយទឹកពេញទំហឹង អាជ្ញាធរពាក់ព័ន្ធគ្មានការហាមឃាតបណ្ដែរបណ្ដោយអោយឈ្មួញធ្វើបានស្រេចតែចិត្ត

ចែករំលែក៖

ខេត្តសៀមរាប៖  មួយរយះពេលចុងក្រោយនេះទទឹងនិងតំលៃដីស្ទុះឡើងថ្លៃឈ្មួញសំរុកចាក់ដីយ៉ាងគគ្រឹកគគ្រេងធ្វើអោយ ប្រព័ន្ធប្រឡាយទឹកតាមដងផ្លូវក្រវ៉ាតក្រុងសៀមរាបត្រូវគេចាក់លុបយ៉ាងរំភើយដោយមិនខ្វល់ពីផលប៉ះពាលអ្វីទាំងអស់ ធ្វើអោយពលរដ្នរឹះគន់ទៅលើអាជ្ញាធរពេញទំហឹងថា ពិតជាអសមត្ថភាពក្នុងការគ្រប់គ្រងក្នុងដែនដីរបស់ខ្លួន និងបណ្ដែរបណ្ដោយអោយក្រុមឈ្មួញធ្វើៗតាមចិត្ត ដោយគិតតែប្រយោជន៍បុគ្គល មិនគិតពីប្រយោជន៍សារធារណះនោះឡើយ។

 ជាក់ស្ដែងប្រព័ន្ធប្រឡាយបង្ហូរទឹកជាប់និងដងផ្លូវក្រវ៉ាតក្រុងចាប់ពីស្ពាន់វត្តកុងមុច រហូត ផ្លូវកែងជន្លង ស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានគេពិនិត្យឃើញថាស្ទើរគ្រប់កន្លែង ត្រូវបានឈ្មួញចាក់ដីលុប មិនធ្វើប្រព័ន្ធលូរឬ មិនដាក់លូរ បែរជាចាក់ដីលុបកាត់ផ្ដាច់ចរន្ដទឹកនិងមានកន្លែងខ្លះចាក់ដីហូរហៀរមកលើផ្លូវយ៉ាងអាណាធិតេយ្យ។

 ពាក់ព័ន្ធនិងការចាក់ដីយ៉ាងអាណាធិបតេយ្យនេះ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបនៅថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៩នេះបានអោយដឹងថា លោកបានអោយ អាជ្ញាធរសង្កាត់ទៅហាមនិងបញ្ឈប់សកម្មភាពនោះសិន ព្រមទាំងណែនាំនិងធ្វើកិច្ចសន្យាផងដែរ៕ប៊ុនរិទ្ធី

 

 

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print