ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦មិថុនា ភ្លៀងនឹងធ្លាក់រាយប៉ាយកម្រិតពីតិចទៅបង្គួរ បាតុភូតធម្មជាតិនៅតែបន្តកើត មាន

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់អំពីអាកាសធាតុនៅថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០១៩នេះអោយដឹងថា ចាប់ពីថ្ងៃទី ២០ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ បណ្ដាខេត្ត-ក្រុង នៅតំបន់វាលទំនាបកណ្ដាលនិងតំបន់មាត់សមុទ្រនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណតិចទៅបង្គួរ និងតំបន់ផ្នែកខ្លះខ្លាំង។

សេចក្ដីជូនដំណឹងប្រកាសបន្តថា បណ្ដាខេត្តនៅតំបន់ខ្ពង់រាបភាគខាងជើងនិងឦសានក៏នឹងអាចមានភ្លៀងផងដែរតែក្នុងកម្រិតពីខ្សោយទៅមធ្យម។

ដោយឡែកចំពោះបាតុភូតធម្មជាតិ ផ្គររន្ទះនិងខ្យល់កន្ត្រាក់នៅតែបន្តកើតមាន ជាពិសេសកើតមាននៅតំបន់ទំនាបកណ្ដាលនេះតែម្ដង។

ការបញ្ជាក់របស់ក្រសួងធនធានទឹកដោយយោងតាមការព្យាករបានបង្ហាញថាព្រះរាជា ណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបដែលអូសបន្លាយនៅលើប្រទេសឡាវនិងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងកម្រិតមធ្យម។

សេចក្តីជូនដំណឹងខាងលើនេះ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុង ប្រយ័ត្នចំពោះបាតុភូត ធម្មជាតិផ្គររន្ទះនិងខ្យល់កន្ត្រាក់ជាដើម ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print