តាមទាន់ភរិយាជិះម៉ូតូជាមួយសហាយផ្អើលឈុល

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់កំពុងជិះម៉ូតូជាមួយនឹងប្រុសស្នេហ៍ ក៏ត្រូវបុរសជាប្តីតាមទាន់ ហើយឃាត់សួរនាំបណ្តាលឲ្យជជែកគ្នាយ៉ាងតឹងសរសៃ.ក បង្ករឿងភ្ញាក់ផ្អើលកាលពីម៉ោង៦និង២០នាទីព្រលប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅទល់មុខ​មន្ទីរ​ពហុព្យាបាល ហុងអីុន ជិតស្ពានអាកាស​ស្ទឹងមានជ័យ ផ្លូវព្រះមុនីរ៉េត សង្កាត់ទំនប់​ទឹក ខណ្ឌចំការមន ។

បុរសជាប្តីស្របច្បាប់ត្រូវគេស្គាល់ឈ្មោះ នីម អាយុ៣១ឆ្នាំ មុខរបរជួយលក់​ម៉ូតូ ស្នាក់នៅផ្ទះជួលម្តុំផ្សារកាណា ឌីយ៉ា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិសៀនអង្គ្រង ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ ចក់ ណែត អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់​នៅជាមួយប្តី មានស្រុកកំណើតនៅភូមិក្អិន ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មាន​កូនស្រីម្នាក់អាយុ៥ឆ្នាំ ។ ដោយឡែក​បុរសជាសហាយ ឈ្មោះ ឆែន មានស្រុក​កំណើត​នៅភូមិស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ហើយមានប្រពន្ធ រស់នៅខេត្ត​កំពង់ធំដែរ។

តាមសម្តីបុរសជាប្តីបានឱ្យដឹងថា រូបគាត់ចាប់ដៃជាមួយប្រពន្ធរយៈពេលជិត១០​​ឆ្នាំ​មកហើយ ដោយបានចំណងស្នេហ៍កូនស្រីម្នាក់អាយុ៥ឆ្នាំ រស់នៅជាមួយយាយ ហើយរូបគាត់បានជួលផ្ទះនៅទីក្រុងភ្នំពេញ ដើម្បីប្រកបររកស៊ីផ្សេងគ្នា ដោយប្រពន្ធ​ធ្វើការរោងចក។្រ ចំណែករូបគាត់ជាប្តីរកស៊ី ជួយលក់ម៉ូតូគេនៅម្តុំគីរីរម្យ ខណ្ឌ៧មករា។

ប្រភពដដែលបន្តថា ដោយសារតែរវល់ការងារមិនសូវមានពេលយល់ចិត្តប្រពន្ធឱ្យបានគ្រប់គ្រាន់ ដោយគិតតែពីការងាររកស៊ី ទើបបណ្តាលឱ្យប្រពន្ធរយកពេលវេលាលេងហ្វេសប៊ុកទាក់ទងគ្នាជាមួយនឹងបុរសជាសហាយ រហូតដល់ស្គាល់គ្នាស្អិត ហើយ​ រូប​គាត់ក៏តាមទាន់ម្តងរួចមកហើយ និងឱ្យសមត្ថកិច្ចអប់រំណែនាំ ឱ្យឈប់ទាក់ទងគ្នា ជាមួយនឹងបុរសជាសហាយនោះតទៀត ពី ព្រោះរូបគាត់អាណិតនិងស្រលាញ់ប្រពន្ធកូន។

ប្រភពដដែលបន្តទៀតថា លុះរហូត មកដល់ ថ្ងៃកើតហេតុ រូបគាត់បានទៅអង្គុយផឹកទឹកត្នោតជូរនៅកន្លែងមួយម្តុំផ្លូវវេងស្រេង ជាមួយនឹងមិត្តភក្តិ ក៏ស្រាប់តែឃើញ ប្រពន្ធរបស់គាត់ជិះម៉ូតូជាមួយសហាយ ទើបរូប​គាត់​បានជិះម៉ូតូដេញតាមរហូត​ដល់ជិតស្ពានអាកាសស្ទឹងមានជ័យក៏ឃាត់​សួរនាំ​តឹង​សរសៃ.កដាក់គ្នាជាមួយនឹងប្រពន្ធ និង​បុរសជាសហាយ ផ្អើលប្រជាពលរដ្ឋចោមរោមមើលព្រោងព្រាត។

ក្នុងហេតុការណ៍ខាងលើនោះដែរ ស្ត្រីជាប្រពន្ធមិនបាននិយាយបកស្រាយច្រើនទេ គ្រាន់តែនិយាយថា គាត់និងបុរសជា​សហាយបានជិះម៉ូតូឌុបគ្នាគោលបំណងទៅស្រុកខេត្តកំពង់ធំ ហើយហៅបុរសជាប្តីទៅដោះស្រាយគ្នាឱ្យដាច់ស្រេច តែបុរសជា ប្តីថា មិនបានទៅតាមការណាត់គ្នានោះទេ។

ក្រោយពេលកើតហេតុ បន្ទាប់ពីឈ្លោះ គ្នាពេញផ្លូវរួចមក បុរសជាប្តីបានទូរសព្ទ័ទៅអ្នកផ្ទះនៅខេត្តកំពង់ធំឱ្យដឹងរឿង ហើយ ក៏បានឱ្យស្ត្រីជាប្រពន្ធ និងបុរសជាសហាយ ជិះម៉ូតូទៅស្រុកមុន ហើយរូបគាត់ជាប្តីជិះ រថយន្តតាក់ស៊ីទៅតាមក្រោយ ដើម្បីដោះស្រាយគ្នាឱ្យចប់សព្វគ្រប់តែម្តង៕  នរិន្ទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print