នគរបាល​ឃាត់ខ្លួនជនសង្ស័យ៣នាក់​ ដកហូតអាវុធខ្លី២ដើមករណីជំរិតទារប្រាក់ពីជនជាតិចិនចំនួន២០០០០ដុល្លារនៅខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់និងក្រសួងមហាផ្ទៃបានសហការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ៣នាក់ដកហូតអាវុធខ្លី២ដើមករណីជំរិតទាប្រាក់ពីជនជាតិចិនបានចំនួន២០០០០ដុល្លារនៅខណ្ឌទួលគោកកាលពី០៣ថ្ងៃមុនក្រោយពីកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់និងក្រសួងមហាផ្ទៃបានធ្វើការស្រាវជ្រាវឡោមព័ទ្ធផ្ទះល្វែងមួយកន្លែងចំណុចផ្ទះលេខ២៧ផ្លូវលេខ១០១១៥ ស្ថិតក្នុងបុរីជីបប៉ុងឡែន ក្រុម០២ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខដែលសមត្ថកិច្ចសង្ស័យថាមានបក្ខពួកមកសំងំលាក់ខ្លួននៅទីនោះ។

ប្រត្តិបត្តិការនេះសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធតាំងពីយប់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៩មកលុះដល់ព្រឹកឡើងថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៩សមត្ថកិច្ចចំរុះបានបើកការឆែកឆេបន្តដោយមានការសម្របសម្រួសពីលោក គុជ គឹងឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកស្នងការរង និងអាជ្ញាធរមូលដ្ឋានចូលរួមផងដែ។ក្រោយពីការឆែកឆេសមត្ថកិច្ចរកមិនឃើញមានអ្វីល្មើសច្បាប់នោះទេនៅទីតាំងខាងលើ។

ប៉ុន្តែយោងតាមប្រភពដែលយើងទទួលបានពីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងក៍ដូចជាសមត្ថកិច្ចព្រហ្មទណ្ឌក្រុងបានបង្ហើបអោយដឹងថា៖កាលយប់មិញសមត្ថកិច្ចបានសហការគ្នាឃាត់ខ្លួនបានជនសង្ស័យ២នាក់នៅម្តុំផ្សារម៉ាក្រូខ្មែរនិងចិន លុះព្រឹកឡើងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតដកហូតបានអាវុធខ្លីចំនួន២ដើមផងដែ។

ប្រភពពីសមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះបានអោយដឹងបន្តទៀតថាករណីនេះគឺក្រុមជនសង្ស័យបានធ្វើសកម្មភាពចាប់ជនជាតិចិនដូចគ្នាជំរិតទារប្រាក់បានចំនួន២០០០០ដុល្លារដែលប្រព្រឹតកាលពី០៣ថ្ងៃកន្លងទៅនៅទឹកដីខណ្ឌទួលគោក។គេមិនទាន់បង្ហាញពីអត្តសណ្ណាណក្រុមជនសង្ស័យដែលឃាត់ខ្លួនបាននៅឡើយទេព្រោះកំពង់តាមចាប់បន្តទៀត៕​សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print