(វិភាគ) ៖ ប្រធានាធិបតីដូណាលត្រាំ អនុម័តច្បាប់វាយប្រហារអ៊ីរ៉ង់ តែក្រោយមកបានលុបចោលវិញ

ចែករំលែក៖

អាមេរិក និងអ៊ីរ៉ង់ វិសផ្ទុះសង្គ្រាមជាទ្រង់ទ្រាយធំ​កើតឡើងនៅថ្ងៃទី​២១ខែមិថុនា​នេះ ក្រោយពេល​ ប្រធានាធិបតីដូណាលត្រាំ​បានអនុម័តច្បាប់វាយប្រហារទៅលើអ៊ីរ៉ង់ តែក្រោយមកក៏លុបចោលភ្លាមៗ។

សារព័ត៌មាន​ New York Times ​បានផ្សាយថា នៅវេលាម៉ោង ១៩ថ្ងៃទី​២០ខែមិថុនា« ត្រូវនិងព្រឹកថ្ងៃទី​២១​ នៅកម្ពុជា»  កម្លាំងទាហានអាមេរិកស្ថិតនៅក្នុងការត្រៀមលក្ខណះ  វាយប្រហារជាទ្រង់ទ្រាយធំ ដោយរងចាំតែបទបញ្ជា ចេញពីអគ្គមេបញ្ជារការជាន់ខ្ពស់ (ប្រធានាធិបតីដូណាលត្រាំ)តែប៉ុណ្ណោះ​។

នៅយប់ថ្ងៃទី​២០ខែមិថុនា នោះ ប្រធានាធិបតីដូណាលត្រាំ មន្ត្រីសន្តិសុខជាតិ និង មន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋសភា បានពិភាក្សាគ្នា ឡើងសសៃ ក ពីការវាយប្រហារទៅលើអ៊ីរ៉ង់។ ប៉ុន្តែ ការពិភាក្សាគ្នានោះ​មិនមានសំឡេងរួមគ្នា ក្នុងការវាយប្រហារ ទើបលោកត្រាំបញ្ជារឲ្យផ្អាកវិញ។

អាមេរិកក្រោមរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតីដូណាលត្រាំ គឺអំណាចស្ថិតនៅក្នុងរដ្ឋសភា មិនស្ថិតនៅលើប្រធានាធិបតី​ដូចប្រធានាធិបតីមុនៗនោះឡើយ​។  កាលពី អតីតៈប្រធានាធិបតីប៊ូស វាយប្រហារ អាហ្វហ្គានីស្ថាន គឺលោកប៊ូសចេញបញ្ជាឲ្យវាយប្រហារ ហើយទើបសភាអនុម័តជាក្រោយ​។ ចំណែកប្រធានាធិបតីដូណាលត្រាំ មានចរិត ឆេវឆាវទើបអំណាចបានផ្តល់ឲ្យសភា ដោយលោកត្រាំមិនអាចបញ្ជាឲ្យវាយប្រហារ ណាមួយ បើសភាមិនបានអនុញ្ញាតិនោះ​។ ការធ្វើបែបនេះដោយខ្លាចលោកត្រាំ ប្រើប្រាស់បរមាណូវាយប្រហារ បង្កវិនាសកម្ម ភពផែនដី​។ កាលពីពេលឃោសនាបោះឆ្នោត លោកត្រាំ បានបញ្ជាក់ថា លោកជាប្រធានាធិបតីអាមេរិក ចុងក្រោយ​ ដែលចុះកុងត្រា បញ្ជាវាយប្រហារបរមាណូ​។

ចំណែកគម្រោងវាយប្រហារទៅលើអ៊ីរ៉ង់ មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល របស់លោកត្រាំ បានបញ្ជាក់ថា  ពេលដំបូង លោកត្រាំបានអនុម័ត ឲ្យវាយប្រហារទៅលើគោលដៅ មួយចំនួនរបស់អ៊ីរ៉ង់ ដូចជា ប្រព័ន្ធរ៉ាដា មីស៊ីលការពារ ។ នៅពេលនោះ យន្តហោះចម្បំាង នាវាចម្បាំង បំពាក់មីស៊ីល បានត្រៀមរួចរាល់ ចាំតែបទបញ្ជាតែប៉ុណ្ណោះ​។

ប៉ុន្តែ នៅយប់ថ្ងៃទី​២០ខែមិថុនា លោកត្រាំ​បានសម្រេចដកការវាយប្រហារ​មកវិញ​ ដោយមិនមានការឯកភាពគ្នាពីរដ្ឋសភា ។ មន្ត្រីក្រសួងការពារជាតិ​ មិនបានឆ្លើយតបថាហេតុអ្វីបានជាផ្អាកវាយប្រហារនោះឡើយ​។ នៅពេលនេះគេមិនទាន់ដឹងថា គម្រោងវាយប្រហារនឹងត្រូវតភ្ជាប់វិញដែរឬទេ​។ បើមិនមានការប្រែប្រួល លោកត្រាំបញ្ជាវាយប្រហារ នៅព្រឹកថ្ងៃសុក្រទី​២១ខែមិថុនា ។

កន្លងមកថ្មីៗ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២០មិថុនាថា “អ៊ីរ៉ង់បានប្រព្រឹត្តកំហុសធំណាស់” ដោយការបាញ់ទម្លាក់ដ្រូនស៊ើបការណ៍អាម៉េរិកមួយគ្រឿងនៅលើច្រកសមុទ្រហ័រមូស ប៉ុន្តែបានលើកឡើងថា វាជាកំហុសឆ្គងមិនបានគិតជាជាងចេតនាបង្កើនភាពតានតឹងដែលនាំឱ្យមានការបារម្ភអំពីជម្លោះយោធាដោយបើកចំហ។

នៅពេលសួរអំពីការឆ្លើយតបរបស់សហរដ្ឋអាម៉េរិក លោកប្រធានាធិបតីបាននិយាយយ៉ាងច្បាស់ថា “អ្នកនឹងបានដឹងឆាប់ៗនេះ”។

ការបាញ់ទម្លាក់ដ្រូនដ៏ធំ ដែលអ៊ីរ៉ង់បង្ហាញថាជាការការពារទឹកដីរបស់ខ្លួនដោយចេតនា ជាជាងកំហុសឆ្គង គឺជាការរំលឹកយ៉ាងច្បាស់លាស់អំពីហានិភ័យនៃការប៉ះទង្គិចគ្នាខាងយោធារវាងកងកម្លាំងអាម៉េរិកនិងអ៊ីរ៉ង់ ខណៈរដ្ឋបាលត្រាំរួមបញ្ចូលគ្នានូវយុទ្ធនាការ “សម្ពាធអតិបរមា” នៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងអ៊ីរ៉ង់ជាមួយនឹងការបង្កើនកងកម្លាំងអាម៉េរិកនៅក្នុងតំបន់។

កាលពីថ្ងៃព្រហស្បតិ៍ អ៊ីរ៉ង់បានហៅការដាក់ទណ្ឌកម្មថា “ភេរវកម្មសេដ្ឋកិច្ច” បានទទូចថា ដ្រូនអាម៉េរិកបានលុកលុយដែនអាកាសរបស់ខ្លួន ហើយបាននិយាយថាខ្លួនកំពុងយកករណីនេះទៅកាន់អង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបញ្ជាក់ថាសហរដ្ឋអាមេរិកកំពុងនិយាយកុហកអំពីដ្រូនហោះរំលងដែនទឹកអន្ដរជាតិ។ អ៊ីរ៉ង់ចោទប្រកាន់សហរដ្ឋអាមេរិកថាប្រព្រឹត្ត “ទង្វើដែលមានគ្រោះថ្នាក់និងបង្កហេតុខ្លាំង”។

ដ្រូន ដែលមានស្លាបវែងជាងស្លាបរបស់យន្តហោះ Boeing 737 បានចូលក្នុងដែនអាកាសអ៊ីរ៉ង់ បើទោះបីជាមានការព្រមានតាមវិទ្យុម្តងហើយម្តងទៀត និងត្រូវបានបាញ់ទម្លាក់ដោយអ៊ីរ៉ង់ ដែលធ្វើសកម្មភាពក្រោមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិដែលអនុញ្ញាតឱ្យធ្វើសកម្មភាពការពារខ្លួន ប្រសិនបើមានការវាយប្រហារប្រដាប់អាវុធកើតឡើង។ នេះបើតាមសម្តីឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអ.ស.ប លោកម៉ាជីដ តាក់ រ៉ាវ៉ាន់ជី (Majid Takht Ravanchi) និយាយនៅក្នុងលិខិតមួយផ្ញើទៅអគ្គលេខាធិការអ.ស.ប។

លោកត្រាំ ដែលនិយាយថាលោកចង់បញ្ចៀសសង្គ្រាមនិងចរចាជាមួយអ៊ីរ៉ង់អំពីមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួននោះ បាននិយាយសម្រាលអំពីភាពសំខាន់នៃការបាញ់ទម្លាក់ដ្រូននេះ។

ចំណែកអ៊ីរ៉ង់វិញបានបញ្ជាក់ថា យោធារបស់អ៊ីរ៉ង់បានប្រកាសជាថ្មីថា ប្រទេសរបស់ខ្លួនមានមីស៊ីលបាលីស្ទិក មានសមត្ថភាពកម្ទេចនាវាផ្ទុកយន្តហោះបាន ខណៈដែលលោកប្រធានាធិបតី Hassan Rouhani បាននិយាយថា ប្រទេសនេះមិនបានស្វែងរកការប្រកាសសង្គ្រាម ប្រឆាំងនឹងប្រទេសណាមួយនោះទេ។

លោកឧត្ដមសេនីយ៍ Hossein Salami ប្រមុខឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយថា ការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលបាលីស្ទិករបស់ប្រទេសខ្លួន បានផ្លាស់ប្ដូរតុល្យភាពនៃអំណាចក្នុងតំបន់។ យោងតាមលោក Salami ឆ្មាំបដិវត្តមួយនេះបានចាប់ផ្ដើម សាកល្បងដោយប្រើមីស៊ីលបាលីស្ទិក ជាមធ្យោបាយបញ្ចប់រឿងនាវាផ្ទុកយន្តហោះរបស់អាមេរិក នៅក្នុងតំបន់រយៈពេល ១២ឆ្នាំកន្លងមកហើយ។ លោក Salamiថ្លែងថា បើយើងមានបច្ចេក វិទ្យានេះ យើងនឹងអាចដាក់គោលដៅលើសត្រូវនានាបាន។

ការអត្ថាធិប្បាយទាំងនេះកើតមាន ខណៈភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើងកម្ដៅនៅក្នុង រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងបញ្ជូនទានហានចំនួន ១ពាន់នាក់ និងធនធានយោធាបន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា ជាការឆ្លើយតបទៅនឹងអ្វីដែលក្រុងវ៉ាស៊ីន តោនហៅថា ជាឥរិយាបថអរិភាពបង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់ ដែលគំរាមដល់ទាហានអាមេរិក និងផលប្រយោជន៍ទូទាំងតំបន់  ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print