ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ Mobile Legends Southeast Asia Cup 2019 ដែលមានរយៈពេល 3ថ្ងៃនឹងចាប់ផ្តើមការប្រកួតនៅថ្ងៃនេះនៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។
ក្រុមហ៊ុន Cellcard ដែលបានចាប់ដៃគូជាមួយនឹងសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា ក៏មានវត្តមាននៅទីនោះ ដើម្បីគាំទ្រដល់ Team Diversity Helheim ដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័តនៅប្រទេសកម្ពុជាកាលពីខែឧសភាកន្លងទៅនេះ។
ក្រុមហ៊ុន Cellcard គឺជាអ្នកគាំទ្រយ៉ាងមុតមាំនៅក្នុងការប្រកួត Mobile Legends តាមរយៈចាប់ដៃគូជាមួយនឹងក្រុមអ្នកបង្កើតហ្គេមចិន Moonton ។
Cellcard is attending the tournament along with Net Idol influencer Bunleng, who will be shortly posting live on Cellcard Facebook from the tournament attended by thousands of gamers from across the nine ASEAN countries (Cambodia, Philippines, Indonesia, Malaysia, Singapore, Myanmar, Thailand, Vietnam, and Laos).
ក្រុមហ៊ុន Cellcard រួមជាមួយនឹងលោក ប៊ុនឡេង ដែលជាអ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម ចេញមកពីការកម្មវិធី Net Idol គឺនឹងធ្វើការឡាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Cellcard អំពីការប្រកួតនេះដែលមានអ្នកចូលរួមរាប់ពាន់នាក់ពី 9 ប្រទេសក្នុងតំបន់អាស៊ាន (កម្ពុជា ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី មីយ៉ានម៉ា ថៃ វៀតណាម និងឡាវ)។
នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បានមានប្រសាសន៍ថាគ្រួសារ Cellcard ទាំងមូលមានជំនឿជាក់លើកីឡាករកម្ពុជា Team Diversity Helheim ។
លោក Watson បានបន្ថែមថា៖ «ហ្គេមគឺជាវិស័យមួយដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្លានៅទូទាំងពិភពលោក ហើយក្រុមហ៊ុន Cellcard នឹងដើរតួយ៉ាងសំខាន់ក្នុងការនាំយកវាចូលមកប្រទេសកម្ពុជា»។
លោកបន្តថា៖ «ពួកយើងនៅទីនោះដើម្បីគាំទ្រពួកគេ ហើយវាពិតជាមោទនភាពខ្លាំងណាស់ដែលបានបង្ហោះទង់ជាតិកម្ពុជានៅទីនោះ»។
លោកបន្តថា៖ «ពួកយើងនឹងធ្វើការសិក្សាអំពីព្រឹត្តិការណ៍ដ៏ធំនេះ ដើម្បីនាំយកការប្រកួតខ្នាតកាន់តែធំថែមទៀតមកប្រទេសកម្ពុជា តាមរយៈការសហការគ្នារវាងសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជានិងសមាគមន៍ហ្គេមអន្តរជាតិ»។
The overall champion of the tournament will walk home happily with the USD 25,000 grand cash prize.
អ្នកឈ្នះពានរង្វាន់សម្រាប់ការប្រកួតនេះ នឹងត្រឡប់មកផ្ទះវិញជាមួយនឹងរង្វាន់ទឹកប្រាក់ចំនួន25,000 ដុល្លារ។
Mobile Legends: Bang Bang ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់កម្មវិធីហ្គេមលើទូរស័ព្ទដៃ ដែលអាចដាក់លើទូរស័ព្ទទាំងកម្មវិធី iOS និង Android។ វា គឺជាហ្គេមដែលក្រុមប្រយុទ្ធទាំងពីរអាចប្រកួតគ្នានៅលើសមរភូមិមួយដើម្បីកំចាត់សត្រូវនិងការពារខ្លួនឯងដែរ។ វាបានក្លាយទៅហ្គេមដ៏ពេញនិយមមួយក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍។ ហ្គេមនេះអាចលេងបានដោយសេរីនិងមិនគិតថ្លៃ ដែលធ្វើឲ្យវាកាន់តែងាយស្រួលលេងបើប្រៀបធៀបទៅនឹងហ្គេមធំៗដទៃទៀត។
សម្រាប់ព័ត៌មានបន្ថែមទៅលើការផ្តល់ជូនពិសេសរបស់ក្រុមហ៊ុន Cellcard និងព្រឹត្តិការណ៍ផ្សេងៗ សូមចូលទៅកាន់ www.cellcard.com.kh និងតាមដាន Facebook និង Instagram របស់ Cellcard Play ៕