ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបើទោះនៅពេលនេះជាប់រវល់ បំពេញការងារការទូតយ៉ាងណា សម្តេចបានឆ្លៀតបន្តតាមដាននិងជំរុញការងាររុករកនិងសង្រ្គោះជាមួយបងប្អូន ពីការបាក់រលំអគារនៅខេត្តព្រះសីហនុ ។
សម្តេចបានមានប្រសាសន៍ពីក្រុងបាងកកថាបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។សោដនាដកម្មបាក់អាគារនៅខេត្តព្រះសីហនុគឺជារឿងឈឺចាប់របស់ជាតិយើង ពិសេសក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជិវិតដែលជាភរិយាឬស្វាមីឬកូនឬឪពុកម្តាយ។ល។ក្នុងពេលដ៏សោកសៅនិងដើម្បីចូលរួមមរណៈទុក្ខនិងជួយដល់ជីវភាពក្រុមគ្រួសារក្នុងនាម រាជរដ្ឋាភិបាល សម្តេចសម្រេចបញ្ចេញថវិកាជាតិជួយដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងមួយនាក់ ៤០លាន រៀល(សែសឹបលានរៀល)ឬ១មុឺន ដុល្លា(10.000$)។
សម្តេចបានបញ្ជាក់ប្រាប់ថា សម្រាប់អ្នកត្រូវ របួសទាំងអស់ត្រូវទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនិងទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល(ប្រាំលានរៀល)។
សម្តេចបានប្រគល់ភារកិច្ចនេះជូនលោកប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការនិង ជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រីទទួលចាត់ ចែងថវិកានេះជូនបងប្អូន៕