បញ្ចប់កិច្ចប្រជុំអាស៊ានមិនបានប៉ុន្មានម៉ោងផង សម្តេចប្រញាប់អញ្ជើញធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុដើម្បីពិនិត្យតាមដានស្ថានការណ៍បាក់រលំអគារ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖​ នៅមុននេះបន្តិចសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញធ្វើដំណើរទៅកាន់ទីក្រុងព្រះសីហនុ បន្ទាប់ពីដឹកនាំគណៈប្រតិភូវិលត្រឡប់ពីបញ្ចប់កិច្ចប្រជុំអាស៊ាននៅទីក្រុងបាងកកនៅរសៀលថ្ងៃអាទិត្យនេះ​ ។

បន្ទាប់ពីមានសោកនាដកម្មដ៏សែនក្តុកក្តួលពីការ​បាក់រលំអគារកម្ពស់៧ជាន់នៅទីក្រុងព្រះសីហនុ បណ្ដាលឲ្យជនរួមជាតិ១៨នាក់បានស្លាប់និង២៤​នាក់ទៀតរងរបួស​ ភាគច្រើនជាកម្មករ​ កម្មការិនីបម្រើការងារនៅក្នុងការដ្ឋានសំណង់កេីតហេតុ
ខាងលើនេះ ។

កាលពីព្រឹកព្រហាមថ្ងៃទី២២ ខែមិថុនាឆ្នាំ២០១៩ នៅក្រុងខេត្តព្រះសីហនុ សម្ដេចតេជោហ៊ុនសែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បាន​ ផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយនឹងក្រុមគ្រួសារសពជនរងគ្រោះ​ ក៏ដូចជាជនដែល​ បានរងរបួសដោយឧប្បត្តិហេតុបាក់រលំសំណង់
ខាងលើនេះ។

ជាមួយនឹងវិធានការជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយអន្តរាគមន៍ក៏ដូចជាការផ្ដល់ថវិកាដល់គ្រួសារសពនិងអ្នករងរបួសព្យាបាលដោយឥតគិតថ្លៃ​ ហេីយនៅវេលាម៉ោង៤និង៣០នាទី​រសៀលថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០១៩នេះ​ ​អ្នក​
ស្លាប់ចំនួន១៧នាក់ត្រូវបានបញ្ជូនក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត​។ ដោយឡែកសពម្នាក់ត្រូវបានបូជានៅខេត្តព្រះសីហនុ​ និងអ្នករបួសចំនួន២៤នាក់ទៀតត្រូវបានយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យរដ្ឋ​ ដោយមិនយកថ្លៃសេវាកម្មអ្វីទាំងអស់ ។

លេីសពីនេះទៀត​ ប្រមុខរាជរដ្ឋាភិបាលដូចជាថ្នាក់ដឹកនាំតាមស្ថាប័នរបស់រដ្ឋបានចេញសារ​លិខិតចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ​ ។ មិនតែប៉ុណ្ណោះសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាក្រោយពីបញ្ចប់កិច្ចប្រជុំអាស៊ាននៅទីក្រុងបាងកកមិនបានប៉ុន្មានផង នៅមុននឹង​ រឹតបន្តិចនាវេលាម៉ោង ៨ និង៣០នាទី នាយប់ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០១៩ សម្ដេចបានអញ្ជើញបន្តដំណើរទៅកាន់ខេត្តព្រះសីហនុដើម្បីពិនិត្យកន្លែងកើតហេតុក៏ដូចជាតាមដានករណីបាក់រលំសំណង់អគារនេះ ។

សម្ដេចបានមានប្រសាសន៍នៅលើទំព័ហ្វេសប៊ុកសម្ដេចយ៉ាងដូច្នេះថា​ ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរុករកនិងសង្រ្គាះជាបន្តជាមួយ
បងប្អូនដែលកំពុងធ្វើការនៅទីនោះស្រាប់។ខ្ញុំសុំអំពាវនាវចំពោះសប្បុរសជនមេត្តាជួយជាថវិកាដល់គ្រួសារនៃអ្នកបាត់បង់
ជិវិតនិងអ្នករបួសក្នុងហេតុការណ៍នេះ​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print