ឈប់រថយន្ដលើទ្រូងផ្លូវ ធ្វើឲ្យអ្នកបើកបរម៉ូតូបុក រងរបួសបូសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាលៈ រថយន្ដមួយគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវ មកដល់ចំណុចកើតហេតុបានឈប់លើទ្រូងផ្លូវដោយពុំបើកភ្លើងសញ្ញា បណ្ដាលឲ្យម៉ូតូមួយគ្រឿងធ្វើដំណើរច្រាស់ទិសគ្នាបុកពេញមួយទំហឹង ធ្វើឲ្យបុរសជាអ្នកបើកបរម៉ូតូខាងលើ រងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង​១រំលងអធ្រាត ឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត​លេខ​២៤_២៥  ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ពុំទាន់ស្គាល់អត្ដសញ្ញាណ បើកបរម៉ូតូម៉ាក M.D ពណ៌ក្រហម  គ្មានស្លាកលេខ ។ ចំណែករថយន្ដពុំស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ (បើករត់គេចខ្លួន) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដមួយគ្រឿងពុំស្គាល់ម៉ាក ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុ ក៏ឈប់លើទ្រូងផ្លូវ ស្របពេលជាមួយគ្នានោះ ក៏មានម៉ូតូមួយគ្រឿង ម៉ាក M.D ពណ៌ក្រហម អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ  ធ្វើដំណើរពីត្បូងទៅជើងស្របទិសគ្នា ឈប់មិនទាន់បានបុករថយន្តពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូសន្លប់ស្ដូករងរបួសធ្ងន់ រីឯរថយន្ដបានបើករត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលជំនាញ បានចុះទៅដល់កន្លែងកើតហេតុ រួចហៅ​រថយន្ដសាមុយដឹកជនរងគ្រោះបញ្ចូនទៅព្យាបាលនៅពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ។ ចំណែកម៉ូតូ​ជន​រងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង កសាងសំណុំរឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print