លោក​អ៊ូ​ សុខ​ខឿនៈ​ សភាពការណ៍​បាន​ធូរស្រាល​ កម្មករ​ កម្មការិនី​បាន​ចូល​ធ្វើការ​ច្រើន​ ខណៈ​ដែល​មានការ​សម្របសម្រួល​ ពី​អាជ្ញាធរ​ខេត្ត​ និង​ភាគី​ពាក់ព័ន្ធ

ចែករំលែក៖

​ខេត្តស្វាយរៀង៖​ អនុប្រធាន​មន្ទីរ​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តស្វាយរៀង​ លោក​អ៊ូ​ សុខ​ខឿន​ បាន​ថ្លែង​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៥​ ថា​ បើ​ពុំ​មានការ​ប្រែប្រួល​ទេ​ កម្មករ​ កម្មការិនី​នៅ​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង​ និង​មែន​ហាត​ធេ​ន​ នឹង​ចូល​ធ្វើការ​នៅ​ថ្ងៃ​ច័ន្ទ​ ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៥​ ជាក់​ជា​មិន​ខាន​ឡើយ​ ដោយសារ​មាន​កិច្ចប្រជុំ​រវាង​អាជ្ញាធរ​ នឹង​ភាគី​ទាំង​សងខាង​ដើម្បី​ដោះស្រាយ​បញ្ចៀស​អំពើ​ហិង្សា​ផ្សេងៗ​ដែល​កើតឡើង​។​

12391375_775676749227798_2803888220815008105_n

​លោក​អ៊ូ​ សុខ​ខឿន​ បាន​បន្ត​ទៀត​ថា​ ការ​ទាមទារ​របស់​កម្មករ​ កម្មការិនី​ ដើម្បី​ដំឡើង​ប្រាក់ខែ​ក្នុង​មួយ​ខែ​២០​ដុល្លារ​នោះ​ មិន​ទាន់​មានការ​យល់ព្រម​ពី​ភាគី​ខាង​រោងចក្រ​ទេ​ ដោយ​ការ​ដំឡើង​ប្រាក់ខែ​នេះ​ គ្រាន់តែ​ឮ​ពាក្យ​ចចាមអារ៉ាម​និយាយ​តៗ​គ្នា​តែ​ប៉ុណ្ណោះ​ ពុំ​មាន​ប្រភព​ច្បាស់លាស់​ ចេះ​តែ​នាំ​គ្នា​ធ្វើ​បាតុកម្ម​តាម​ការ​ញុះញង់​របស់​ជន​អគតិ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ហើយ​កាលពី​ថ្ង​ទី​១៩​ ខែធ្នូ​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មែន​ហាត​ធេ​ន​ ចំនួន​២៦​រោងចក្រ​ មាន​តែ​៧​រោងចក្រ​ទេ​ ដែល​មិន​ចូល​ធ្វើការ​ រីឯ​នៅ​តំបន់​តា​យ​សេង​មាន​ដោយ​១០​រោងចក្រ​អត់​ធ្វើការ​ រីឯ​៩​រោងចក្រ​ទៀត​ចួ​ល​ធ្វើការ​ជា​ធម្មតា​ តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច​។​

​គូ​បញ្ជាក់​ថា​ ការ​ធ្វើ​កូដកម្ម​នេះ​អស់​រយៈពេល​៤​ថ្ងៃ​មក​ហើយ​ ដោយ​គិត​តាំងពី​ថ្ងៃ​ទី​១៦​ ខែធ្នូ​ រហូត​ដល់​១៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដែល​មាន​ក្រុម​កម្មករ​ កម្មការិនី​រាប់​ពាន់​នាក់​ និង​បាន​ប្រើ​អំពើ​ហិង្សា​គប់​ដុំ​ថ្ម​ចូល​ក្នុង​រោងចក្រ​បណ្ដាល​អោយ​ខូចខាត​សំភារៈ​មួយ​ចំនួន​ និង​បង្ខំ​អោយ​កម្មករ​រោងចក្រ​ផ្សេង​ទៀត​ដែល​ធ្វើការ​នោះ​ មក​ចូលរួម​ធ្វើ​កូដកម្ម​ជាមួយ​ពួក​គេ​ដែរ​។​

​ចំណែក​ខាង​អាជ្ញាធរ​ខេត្តស្វាយរៀង​ក៏​បាន​ចាត់​អោយ​សមត្ថកិច្ច​ចំរុះ​ចុះ​ រៀបរយ​សណ្ដាប់ធ្នាប់​ និង​ទប់ស្កាត់​រាល់​អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​ជន​ឆ្លៀតឱកាស​មួយ​ចំនួន​ផង​ដែរ​ ៕​

12316240_775679082560898_8562970998660279171_n

12366245_775676779227795_1501756086147597939_n

20151218_131359

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print