សង្ស័យ​ញៀនថ្នាំហួសកម្រិតរហូតដុតសម្លាប់ខ្លួនឯងដូច្នេះ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារ អះអាងថា ញៀនថ្នាំ បន្ទាប់ពីប្រើប្រាស់ថ្នាំញៀនជាប់គ្នា២ថ្ងៃហើយបានដុតសម្លាប់ខ្លួនជាបន្តបន្ទាប់លើកចុងក្រោយបានឆេះខ្លោច ស្លាប់នៅកន្លែងកើតហេតុ។

ហេតុការណ៍ នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ ២០១៩ នៅចំណុច ដីឡូតិ៍ មួយកន្លែង ក្នុងក្រុមទី១៥ ក្នុងភូមិ ស្ពានខ្ពស់ សង្កាត់គីឡូមែត្រលេខ ៦ ខណ្ឌឬស្សីកែវ ។

បុរស ដែលបានដុតសម្លាប់ខ្លួន ឯងនោះត្រូវបាននគរបាលឲ្យដឹងថា ឈ្មោះ ម៉ីន យូសុប អាយុ២២ឆ្នាំជាជនជាតិអ៊ិស្លាម ស្នាក់នៅ ជាមួយម្តាយមីងកន្លែងកើតហេតុខាងលើ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរូបនោះ បានធ្វើដំណើរទៅក្នុងដីឡូតិ៍ខាងលើ ហើយ ស្រាប់តែដុតពួកចាស់ៗនិងមែកឈើងាប់ដែលគេបោះចោលរួចលោកចូលសម្លាប់ខ្លួន ឯង បណ្តាលឲ្យឆេះខ្លោច ស្លាប់នៅកន្លែងតែម្តង។

តាមម្តាយមីងសព បានឲ្យសមត្ថកិច្ចដឹងថា បុរសរូបនោះជាមនុស្សញៀន ថ្នាំ ជាយូរមកហើយ ធ្លាប់បានព្យាយាមដុតសម្លាប់ខ្លួន ឯងជាច្រើនលើកមកហើយ ។នៅពេលព្រឹកថ្ងៃកើតហេតុក្មួយ បានដុតសម្លាប់ខ្លួនឯងម្តងមកហើយតែមិនបានសម្រេច ត្រូវបងដេញវាយរត់គេចខ្លួនបាត់ទៅ ។លុះនៅវេលារសៀល មុនពេលកើតហេតុ ក៍បានដើរចូលទៅក្នុងដីឡូតិ៍ហើយ ប្រមូលពូកចាស់ទុកចោលដុតហើយ រត់ចូលទៅក្នុងភ្លើង បណ្តាលអោយឆេះរួញស្លាប់នៅកន្លែងតែម្តង ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគលឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print