ខេត្តកំពង់ចាម ៖ តាមការគ្រោងទុក នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ នឹងមានការប្រកាសផ្ទេរតំណែងអភិបាលខេត្តកំពង់ចាម ខណៈលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ត្រូវមកកាន់តំណែងជំនួសលោក គួច ចំរើន ដែលត្រូវផ្លាស់ទៅកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ ។ ពិធីនេះធ្វើឡើងក្រោមអញ្ជើញជាអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
តាមព័ត៌មានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ ក៏មាននឹងការប្រារព្ធពិធីតែងតាំង លោក គួច ចំរើន ជាអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន ដែលសុំលាលែងពីតំណែងពីអភិបាលខេត្តព្រះសីហនុ ៕ ដោយ ៖ វណ្ណៈ
...