ផ្អើល​អស់​មួយ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដោយសារ​យុវជន​២​នាក់​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ

ចែករំលែក៖

​ភ្នំពេញ៖​ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​នាំ​គ្នា​ដេញចាប់​ជន​យុវជន​២​នាក់​ដោយ​សង្ស័យ​ជា​មុខសញ្ញា​ប្លន់​ធ្វើ​អោយ​ផ្អើល​ពេញ​មួយ​ខណ្ឌ​ដោយសារ​តែ​ពួក​គេ​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​ ខណៈ​សមត្ថកិច្ច​ឃាត់​បែរជា​ពួក​គេ​ព្យាយាម​ជិះ​រត់​ ។​

IMG_2908

​ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ នៅ​ចំណុច​រង្វង់​មូល​ចោម​ចៅ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​សំដី​ពី​កម្លាំង​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​រួប​គាត់​មាន​គ្នា​២​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ល្បាត​តាម​ដងផ្លូវ​ ស្រាប់តែ​ឃើញ​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ មួយ​គ្រឿង​ម៉ាក​ស៊ូ​យ​សា​គី​និ​ច​ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រឹ​ម​ សេរី​ឆ្នាំ​២០១៥​ ព​ណ៍​ខ្មៅ​ គ្មាន​ស្លាក​លេខ​ ដោយ​ឃើញ​ដូច​នោះ​មានការ​សង្ស័យ​ក៏​បាន​ហៅ​អោយ​ឈប់​ឆែកឆេរ​ តែ​បែរជា​ពួក​គេ​បាន​ជិះ​ម៉ូតូ​រត់គេច​ទៅ​វិញ​ ។​

​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា​ ភ្លាម​នោះ​រួប​គាត់​បាន​ជិះ​ម៉ូតូ​ដេញ​តាំង​ចំណុច​រង្វង់​មូល​ចោម​ចៅ​រហូត​មក​ដល់​មុខ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ ជនសង្ស័យ​ក៏​បាន​ធាក់​ម៉ូតូ​សមត្ថកិច្ច​បណ្តាល​អោយ​សមត្ថកិច្ច​ម្នាក់​ធ្លាក់​ពីលើ​ម៉ូតូ​ ។​ បន្ទប់​មក​ពួក​គេ​ក៏​បាន​ជិះ​ម៉ូតូ​បំបែក​ផ្លូវ​គ្នា​ ដោយ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រឹ​ម​បាន​ឆ្ពោះទៅ​ផ្សារ​សិន​ជូ​រី​ ទើប​កម្លាំង​សមត្ថកិច្ច​បាន​ទាក់ទង​តាម​រយៈ​វិទ្យុទាក់ទង​ចាំ​ស្ទាក់​ ខណៈ​ជិះ​ទៅ​ដល់​មុខ​ផ្សារ​សិន​ជូ​រី​ ពួក​គេ​ក៏​ត្រឡប់​ក្រោយ​វិញ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ទៅ​រង្វង់​ចោម​ចៅ​វិញ​។​

​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា​ ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ យឹ​ម​ សា​រ៉ា​ន់​ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ អោយ​បន្ថែម​កម្លាំង​ដើម្បី​តាម​ចាប់​ជនសង្ស័យ​ខាងលើ​យក​មក​សួ​នាំ​អោយ​ខាន​តែ​បាន​ លុះ​បាន​មួយសន្ទុះ​ក្រោយមក​ទើប​ប្រទះ​ឃើញ​ជនសង្ស័យ​នៅ​ច្រកចូល​សាលា​សុវណ្ណ​ភូមិ​ទើប​ឃាត់​បាន​ទាំង​២​នាក់​តែ​ម្តង​។​

​ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​រង់ចាំ​សាកសួរ​បន្ត​ ៕​

IMG_2909

IMG_2907

IMG_2905

...

ដោយ៖ សុខា​សែន​ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print