សម្តេចតេជោ ហ៊ុន សែន ៖ អរគុណសប្បុរសជន និងអាជ្ញាធរ​ កងកម្លាំងសមត្ថកិច្ច​ អ្នកស្ម័គ្រចិត្ត ដែលផ្តល់ថវិកា​និងចូលរួមទាំងកម្លាំងកាយកម្លាំងចិត្ត ជួយបងប្អូនរងគ្រោះដោយបាក់រលំអគារនៅខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអរគុណដល់កាកបាទក្រហមកម្ពុជា ,សមាគម ,អង្គការ ,ម្ចាស់ក្រុមហ៊ុន និងសប្បុរសជនទាំងអស់ ព្រមទាំងអាជ្ញាធរ​ កងកម្លាំងសមត្ថកិច្ច​ ,អ្នកស្ម័គ្រចិត្ត ដែលបានចូលរួមទាំងកម្លាំងកាយកម្លាំងចិត្ត និងថវិកាជួយដល់ពលរដ្ឋយើងនៅក្នុងស្ថានភាពដ៏លំបាកនេះ ដើម្បីជួយទ្រទ្រង់ដល់ជីវភាពបងប្អូនរងគ្រោះដោយបាក់រលំអគារ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ។

ជាទម្លាប់នៅចុងសប្តាហ៍ សម្តេចតេជោតែងមានប្រសាសន៍តាមរយៈសារនៅលើទំព័រហ្វេសប៊ុកថា  សុខប្បាយជាទេបងប្អូនជនរួមជាតិ? ខ្ញុំសូមឆ្លៀតឱកាសនេះ អរគុណជាថ្មីម្តងទៀត ដល់កាកបាទក្រហមកម្ពុជា សមាគម អង្គការ ម្ចាស់ក្រុមហ៊ុន និងសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកា ជួយដល់បងប្អូនរងគ្រោះដោយអគារបាក់រលំនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។

តាមការអំពាវនាវរបស់ខ្ញុំកន្លងមក គឺយើងបានទទួលមូលនិធិជាងពីរលានដុល្លារ ហើយកំពុងរៀបចំចាត់ចែងផ្តល់ជូនទៅពលរដ្ឋរងគ្រោះ គឺទាំងអ្នករងរបួស និងក្រុមគ្រួសារសព។ ការបរិច្ចាគទានរបស់បងប្អូន នឹងជួយជីវិតអ្នកដែលនៅរស់ រួមទាំងក្រុមគ្រួសាររបស់សព អាចមានលទ្ឋភាពកសាងជីវភាពរស់នៅបានល្អប្រសើរ។

អរគុណដល់បងប្អូនជនរួមជាតិទាំងអស់ រួមទាំងអាជ្ញាធរ​ កងកម្លាំងសមត្ថកិច្ច​ និងអ្នកស្ម័គ្រចិត្តដែលបានចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកាជួយដល់ពលរដ្ឋយើងនៅក្នុងស្ថានភាពដ៏លំបាកនេះ។

សូមជូនពរបងប្អូន ជួបតែសេចក្តីសុខ សំណាងល្អ និងបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍គ្រប់ៗគ្នា ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print